• កងវរសេនាតូចលេខ៣៣៥ តំបន់ប្រតិបត្តិការសឹករង កំពត បន្តល្បាតពិនិត្យ ក្នុងភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន

    កងវរសេនាតូចលេខ៣៣៥ តំបន់ប្រតិបត្តិការសឹករង កំពត បន្តល្បាតពិនិត្យ ក្នុងភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន

    កំពត៖ ថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២៥ លោកអនុសេនីយ៏ឯក លីវ លី មេបញ្ជាការកងអនុសេនាធំទី១ បានដឹកនាំកម្លាំង ដេីរល្បាតត្រួតពិនិត្យបង្គោលសីម៉ា និងក្ដាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលសីម៉ា លេខ៣១៣ រហូតដល់ បង្គោលលេខ៣១៤ ស្ថិតនៅ ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (ព្រំដែន កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងដូចជា ការលួចឆ្លងដែនខុសច្បាប់ ឬការលួចនាំចេញនាំចូលនូវផលិតផលខុសច្បាប់ ការជួញដូរផ្សេងៗ និងករណីខុសច្បាប់ជាច្រើនទៀត ។ ការបំពេញកតាព្វកិច្ចដើរល្បាតតាមព្រំដែន ជាពិសេសដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់កម្ពុជាយើង និងធ្វើឲ្យមានតម្លាភាពល្អ មានភាពសុក្រឹត្រយុត្តិធម៍ទៅវិញទៅមក មានភាពប្រាស្រ័យទាក់ទង់ល្អ រវាងប្រជាជន និងប្រជាតិទាំងពីរ (កម្ពុជា- វៀតណាម) ។

    កងវរសេនាតូចលេខ៣៣៥ ប្តេជ្ញាអនុវត្តតួនាទី ភារកិច្ច គោរពតាមបទបញ្ជា របស់ថ្នាក់លើ និងយកចិត្តទុកដាក់ ល្បាតជាប្រចាំ និងត្រៀមកម្លាំង ១០០% ក្នុងបុព្វហេតុការពារទឹកដី និង ត្រៀម កម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗ ជាយៈថាហេតុ និងខិតខំអនុវត្តន៍ តាមអនុសាស្ត្ររបស់ ប្រមុខរាជរដ្ឋាភិបាលក្នុងការកសាងព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online