• ឯកឧត្តម ជាម ប៉េអា អញ្ជើញជាអធិបតីក្នុងពិធីលែងកូនបង្កង កូនត្រីព្រលូង និងកូនត្រីប្រា ចំនួន៣០០០០ក្បាល នៅបឹងចក ឃុំល្វេ ស្រុកស៊ីធរកណ្ដាល

    ឯកឧត្តម ជាម ប៉េអា អញ្ជើញជាអធិបតីក្នុងពិធីលែងកូនបង្កង កូនត្រីព្រលូង និងកូនត្រីប្រា ចំនួន៣០០០០ក្បាល នៅបឹងចក ឃុំល្វេ ស្រុកស៊ីធរកណ្ដាល
    ————-

    ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្មប្រកបដោយភាពធន់និងបរិយាបន្ន ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានទី១ក្រុមការងារចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពីធីលែងកូនបង្កង កូនត្រីព្រលូង និងកូនត្រីប្រា ចំនួន៣០០០ក្បាល នៅបឹងចក ស្ថិតក្នុងភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមប្រធានបទ “បង្កងចងភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន”។

    ពិធីនេះមានការចូលរួមពីក្រុមការងារឃុំល្វេ ឃុំរំលេច ឃុំព្រៃដើមថ្នឹង ប្រធានក្រុមហ៊ុនលីប្រាឌ័រ(Ly Brother) ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល នាយខ័ណ្ឌជលផលខេត្តព្រៃវែង គណៈអភិបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យជំនាញជុំវិញស្រុក អាជ្ញាធរ ឃុំ-ភូមិ និងមានប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សចំនួន៣៥៩នាក់។

    ក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ ផ្ញើរជូននូវការនឹករលឹក និងសាទរនូវស្មារតីសាមគ្គីជាតិ ជូនលោកតា លោកយាយ មាមីង បងប្អូន និងសិស្សានុសិស្សទាំងអស់ក្នុងស្រុកស៊ីធរកណ្តាល។ ការលែងកូនបង្កងថ្ងៃនេះក៏បង្ហាញឱ្យឃើញនូវការខិតខំរបស់ប្រជាពលរដ្ឋដែលនៅសមរភូមិក្រោយ ក្នុងការផលិតស្បៀងឱ្យបានច្រើន ដើម្បីគាំទ្រសមរភូមិមុខ ប្រឆាំងពួកខ្មាំងឈ្លានពានទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online