• ឯកឧត្តម កែវ វីរៈ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពនៅតំបន់ប្រាសាទតាមាន់

    ឯកឧត្តម កែវ វីរៈ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពនៅតំបន់ប្រាសាទតាមាន់
    —————————

    ឯកឧត្តម កែវ វីរៈ តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងសប្បុរសជនមួយចំនួន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះទៅសួរសុខទុក្ខវីរកងទ័ពដែលឈរជើងការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទតាមាន់ ។

    នាឱកាសនោះ ឯកឧត្តម និងសប្បុរសជន បានប្រគល់ជូននូវឧបករណ៍សម្ភារចាំបាច់ និងគ្រឿងឧបភោគ បរិភោគជាច្រើន ជូនដល់វីរកងទ័ពឈរជើងការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទតាមាន់ និងតំណាងវីរកងទ័ពការពារបូរណភាពទឹកដីមកពីគោលដៅចំនួន៣ ផ្សេងទៀតផងដែរ ដើម្បីជួយសម្រួលសម្រាប់ការប្រើប្រាស់តាមសេចក្តីត្រូវការចាំបាច់។

    ការចុះសួរសុខទុក្ខនិងការចែករំលែកអំណោយនេះ ជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាច និងបញ្ជាក់នូវស្មារតី ខ្មែរស្រលាញ់ខ្មែរ ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាដែលបានលះបង់សុភមង្គលក្នុងជីវិតគ្រួសារនិងផ្ទាល់ខ្លួន ដោយសុខចិត្តចាកឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បី ការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិមាតុភូមិ និងសុខសុវត្ថិភាព សន្តិភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online