• ការពារអាកាស កងទ័ពជើងគោក នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរង កងទ័ពជើងគោក

    សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស នៅបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោក បានបិទបញ្ចប់ដោយជោគជ័យ

    រាជធានីភ្នំពេញ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស កងទ័ពជើងគោក ឆ្នាំ២០២៥ បានប្រារព្ធពិធីបិទនៅបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោក នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរង កងទ័ពជើងគោក ។

    ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ហេង បានមានប្រសាសន៍ថា វគ្គបានបញ្ចប់នាពេលនេះពិតបានបង្កើននូវការចំណេះ ដឹង ចំណេះធ្វើ និងពង្រឹងសមត្តភាពជំនាញវិជ្ជាជីវៈ ពិសេសការប្រើប្រាស់គ្រឿងបំពាក់សម្ភារៈ ការពារ- អាកាស រួមចំណែកការកសាងប្រភពធនធានមនុស្ស ក្នុងជួរកងយោធពល ខេមរភូមិន្ទ ឱ្យមានការរីក ចម្រើនសមស្របតាមសម័យបច្ចេកវិទ្យាទំនើប ដើម្បីការពារជាតិមាតុភូមិ. និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ដាប័នជំនាញ ពាក់ព័ន្ធ បានសហកា ធ្វើឲ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់ ។

    ឧត្ដមសេនីយ៍ឯក ហេង ហុង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស និងការចូលរួមផងដែរពី គ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឲ្យ វគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់ ។

    ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកំពស់ស្មារតីស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខា គ្រឿងបំពាក់អោយបានល្អ និងសុវត្ថិភាព ។ ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធម៌ថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ។ ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វលើកស្ទួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម ។ លើកកម្ពស់ស្មារតីស្នេហាជតិ គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជា សារាចរ ផែនការ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដែលបាន ប្រគល់អោយ ។ បង្កើននូវវិធានការគ្រប់គ្រង ថែរក្សា គ្រឿងបំពាក់ឱ្យបានល្អ និងតាមលក្ខណៈបច្ចេកទេស។ យកចចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចរាល់ភារកិច្ចដោយយកចំណេះដឹង បទពិសោធន៍ ក្នុងការអនុវត្ត ដើម្បីប្រែក្លាយជានាយទាហានដែលមាន សមត្ថភាពពេញលេញ ជារបងការពារជាតិដ៏រឹងមាំ ទៅ ថ្ងៃអនាគត។ បន្តហ្វឹកហ្វឺន បំប៉នយុទ្ធវិធីបច្ចេកទេសការពារអាកាសគ្រប់ ប្រភេទ ព្រមទាំងខិតខំសិក្សា ស្រាវជ្រាវបន្ថែមទៀតនូវជំនាញបច្ចេកវិទ្យាទំនើបលើពិភពលោក។ ចាត់តាំងអប់រំចិត្តសាស្ត្រ និងរៀនភាសាបរទេស ដើម្បី ឆ្លើយតបបានតាមសភាពការណ៍ បច្ចុប្បន្នឱ្យបានល្អ ប្រសើរ ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online