• មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខយោធិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

    មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខយោធិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឃួន ឈឿន មេបញ្ជាការរងកងពលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដឹកនាំក្រុមការងាររបស់អង្គភាព និងនាំយកថវិកាផ្ទាល់ខ្លួន របស់ឯកឧត្តមមេបញ្ជាការកងពលទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី ទឹង វ៉ាន់ នាយរងការិយាល័យភស្តុភារ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។
    ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ ឧត្តមសេនីយ៍ត្រី ឃួន ឈឿន បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលសួរសុខទុក្ខអាការៈនៃជំងឺលោកវរសេនីយ៍ត្រី ទឹង វ៉ាន់ និងជូនពរដល់លោកវរសេនីយ៍ត្រីឆាប់ជាសះស្បើយវិលត្រឡប់មកបំពេញភារកិច្ចនៅអង្គភាពវិញ។ តាមរយៈសកម្មភាពខាងលើបានបញ្ជាក់ឱ្យឃើញថា ឯកឧត្តមមេបញ្ជាការកងពល តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខគ្រប់កាលៈទេសៈដល់យោធិនទាំងអស់ក្រោមឱវាទ។

    បន្ទាប់ពីបានទទួលនៅថវិកាឧបត្ថម្ភរួចមកលោកវរសេនីយ៍ត្រី ទឹង វ៉ាន់ និងក្រុមគ្រួសាររបស់លោកក៏បានថ្លែមណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរដល់ក្រុមការងារ ជាពិសេសឯកឧត្តមមេបញ្ជាការកងពល សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online