• ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងពលករ ចំនួន ៩៨៥ គ្រួសារ នៅស្រុកឯកភ្នំ

    ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងពលករ ចំនួន ៩៨៥ គ្រួសារ នៅស្រុកឯកភ្នំ

    នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងពលករ សរុបចំនួន ៩៨៥ គ្រួសារ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមករស់នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងវិញ ពិធីនេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាព្រែកនរិន្ទ ស្ថិតក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

    នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានពាំនាំនូវមតិផ្តាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយជាថវិកាដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង សម្រាប់ផ្តល់ជូនក្នុងមួយគ្រួសារៗនូវថវិកាមួយចំនួនផងដែរ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online