អំណោយដ៏មានតម្លៃដែលកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានទទួលពីសប្បុរសជននៃសាលាSAS និងសាលាStanford Montessori Academy រាជធានីភ្នំពេញត្រូវបានចែកជូនដល់គ្រប់បណ្ដាអង្គភាពចំណុះកងពល។

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចជាដឹកជញ្ជូនលេខ៩០ បានចែកជូនដល់គ្រប់បណ្ដាលអង្គភាពទាំងអស់ ចំណុះឱ្យកងពល នូវអំណោយដែលទទួលបានពីសប្បុរសជន ក្រុមការងារសាលាSAS និងសាលាStanford Montessori Academy ព្រមទាំងមាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមឧបត្ថម្ភអំណោយរួមមាន៖
-អង្ករ ចំនួន ៤,៨តោន
-មី ចំនួន ៣០កេស
-ទឹកស៊ីអ៊ីវនិងទឹកត្រី ចំនួន ១៨យួរ
-ស្ករស ចំនួន ១០០គីឡូក្រាម
-អំបិល ចំនួន ៤០គីឡូក្រាម
-ទឹកបរិសុទ្ធ ចំនួន ២៥កេស
ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានមានប្រសាសន៍បញ្ជាក់ជូនដល់ថ្នាក់ដឹកនាំអង្គភាពចំណុះកងពលទាំងអស់ថា៖ អំណោយទាំងអស់នេះពិតជាមានតម្លៃ ខ្លាំងណាស់សម្រាប់កងយោធពលខេមរភូមិន្ទយើងទាំងអស់គ្នា នេះហើយបានស្ដែងចេញពីទឹកចិត្ត ប្រជាជនខ្មែរជួយខ្មែរ កងទ័ពនិងប្រជាជនគឺមានស្មារតីស្នេហាជាតិតែមួយ។ ចំពោះអំណោយទាំងអស់នេះត្រូវបានចែកជូនកងកម្លាំងទាំងអស់ដែលកំពុងមានភារកិច្ចការពារជាតិមាតុភូមិ។
នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនសាលាSAS និងសាលាStanford Montessori Academy និងសូមជូនពរដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សទាំងអស់ សូមជួបប្រទះតែសេចកីសុខ និងសេចក្ដីចម្រើនជារៀងរហូត។






