• អង្គភាព CMAC បាននិងកំពុងអនុវត្ត លើ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Project) តាំងពីឆ្នាំ២០១៨ និងគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចលទ្ធផលបានដូចខាងក្រោម៖

    អង្គភាព CMAC បាននិងកំពុងអនុវត្ត
    លើ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Project) តាំងពីឆ្នាំ២០១៨ និងគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចលទ្ធផលបានដូចខាងក្រោម៖

    – រំដោះផ្ទៃដីសរុបចំនួន ១៦ ៤៤១ ០៩៦ម៉ែត្រក្រឡា ស្មើ ១៦០គីឡូម៉ែត្រក្រឡា

    – រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៩៥ ៧៧០គ្រាប់

    – ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសរុប ៥ ៣៣២សំណើ

    – អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុប ៣ ៣៥០ ៥១៦នាក់

    – ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់ និងប្រយោលសរុប ២ ៦១១ ៩១៨នាក់ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤។

    CMAC បានធ្វើកាស្នើសុំរដ្ឋាភិបាលចិន នូវគម្រោងថ្មីមួយទៀត “China-Aided Project for Landmine Impact Free Cambodia 2030 and Maximum ERW Reduction” ដែលគម្រោងនេះមានរយពេល៣ឆ្នាំ ២០២៦-២០២៨ ដោយផ្តោតលើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្រ្គាមមិនទាន់ផ្ទុះ គម្រោងនេះក៏ផ្តោតសំខាន់ផងដែរ លើការជួយជនរងគ្រោះដោយសារគ្រាប់មិន និងគ្រាប់មិនទាន់ផ្ទុះ ដោយមានផែនបោសសម្អាតផ្ទៃដីសរុប ១៣៥គីឡូម៉ែត្រក្រឡា ស្ថិតក្នុងខេត្តចំនួន ៦ រួមមានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តឧត្តមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online