នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកស្រី ជុន ប៉ូរ៉ានី បានអញ្ជើញដឹកនាំដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងពិធីនេះ មានព្រះសង្ឃ មន្រ្ដីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សា និងប្រជាពលរដ្ឋប្រមាណ១មុឺនអង្គនាក់និមន្ត និងចូលរួមផងដែរ។







































