• សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខមមិន (Comments) នៅក្នុងសំណេររបស់ លោក វ៉ាន់ សារ៉ាយ នៅអាធ្រាតថ្ងៃទី១៧ ខែសីហា ថា៖ «ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយ សារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា?

    សម្តេចតេជោ៖ ខ្ញុំមិនជំទាស់ទេប្រសិនបើកូកាផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះផលិតនៅកម្ពុជា ការពហិការគឺកម្ពុជាអ្នកខាតបង់ទាំងការងារ ទាំងប្រាក់ចំណូលដោយផ្ទាល់ និងប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ
    ………

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខមមិន (Comments) នៅក្នុងសំណេររបស់ លោក វ៉ាន់ សារ៉ាយ នៅអាធ្រាតថ្ងៃទី១៧ ខែសីហា ថា៖ «ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយ
    សារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា?

    បន្ទាប់មកយើងត្រូវដឹងថាទោះជាកូកាកូឡាជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

    ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ចាស់ការកាត់ផ្តាច់ និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។

    ខ្ញុំមិនជំទាស់ទេប្រសិនបើកូកាកូឡានេះផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះផលិតនៅកម្ពុជា បងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ។

    ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀតគឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។

    សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃដែលកំពុង
    វិនិយោគនៅកម្ពុជាក៏យើងត្រូវ
    ខិតខំរក្សាដើម្បីជាប្រយោជន៍របស់យើងដែរ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online