• ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥

    ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
    ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥


    លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ព្រមទាំង បានបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានកងពលតូចលេខ៤២ ដែលរងរបួស និងមានជំងឺមកពីមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
    ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជូនពរដល់បងប្អូន កងទ័ពដែលរងរបួស និងមានជំងឺទាំងអស់សូមមានសុខភាពល្អ និងឆាប់ជាសះស្បេីយ។

    ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ លោកជំទាវនាយឧត្តមសេនីយ៍ និងប្រតិភូបាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនកងពលតូចថ្មេីរជេីងលេខ៤២ (ថវិកា១០លានរៀល)។ តំបន់ប្រតិបត្តិការសឹងរងឧត្តរមានជ័យ (ថវិកា១០លានរៀល)។ វរសេនាតូចវិស្វកម្មយោធភូមិភាគទី៤ (ថវិកា១លានរៀល)។និងឧបត្ថម្ភជូនអ្នកជំងឺ១០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត គិលានដ្ឋានកងពលតូចលេខ៤២ គិលានដ្ឋានតំបន់ប្រតិបត្តិការសឹក (អ្នកជំងឺ និងរបួសម្នាក់ៗទទួលបានថវិកា១០០,០០០រៀល) ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
    ខេត្តឧត្តរមានជ័យ

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online