តំបន់ប្រតិបត្តិការសឹករងកែបធ្វើការផ្សព្វផ្សាយអប់រំ និងព្រឹត្តិការណ៍ថ្មីៗជាតិអន្តរជាតិ ជាពិសេសជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដល់នាយទាហាន-ពលទាហាន ក្នុងអង្គភាព

(កែប)៖ ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តជាតិ និងសភាពការណ៍វិវដ្តថ្មីៗរវាងព្រំដែនកម្ពុជា-ថៃ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលត្រូវគោរពយ៉ាងម៉ឺងម៉ាត់នៅផែនការដែលបានដាក់ចេញ ដើម្បីផ្សព្វផ្សាយដល់យោធិនគ្រប់រូបនាព្រឹកថ្ងៃ ចន្ទ ទី១៨ ខែ សីហា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កែប ។
លោក ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ បាន ថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ និង បានណែនាំដល់នាយ-ពលទាហាន ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ធ្វើឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ ។
ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ បានក្រើនរំលឹកដល់គ្រប់បណ្ដាកងឯកភាព ព្រមទាំង នាយទាហាន និងពលទាហានទាំងអស់ ក្រៅពីភារកិច្ចស្នូលត្រូវខិតខំយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន អប់រំ ដើម្បីបំពេញបន្ថែមបង្កើនសមត្ថភាព។ ព្រមទាំងការងារបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាពកងទ័ព ជាពិសេសគាំទ្រយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន និងគាំទ្រការពារយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលស្របច្បាប់។









