«កម្ពុជាសូមច្រានចោលទាំងស្រុងនូវការលើកឡើងរបស់ថៃ ដែលថាកម្ពុជាប្រើមីនថ្មី! កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន និងមិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ និងបង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។

មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ! នៅលើពិភពលោកនេះ កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន»។
-ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥
Cambodia categorically rejects Thailand’s baseless claim that Cambodia is laying new landmines. Cambodia already suffers from the tragic legacy of landmines on its territory, and there is absolutely no reason or need to add new ones that would only bring more suffering and hardship to our own people.
For Cambodia, landmines are the enemy of the nation and of the Khmer people. Cambodia has long been recognized as one of the first countries in the world to actively fight against landmines and to join the international community in banning and preventing their use.
-H.E. Dr. Ly, First Vice President of CMAA said in a press conference this morning of August 18, 2025





