• ឯកឧត្តម គិត ទ្រី អញ្ជើញចូលរួមពិធីបុណ្យសព ម្តាយ របស់វីរកងទ័ពជួរមុខ ដែលប្រចាំការនៅ តំបន់ភ្នំខ្មោច

    ឯកឧត្តម គិត ទ្រី អញ្ជើញចូលរួមពិធីបុណ្យសព ម្តាយ របស់វីរកងទ័ពជួរមុខ ដែលប្រចាំការនៅ តំបន់ភ្នំខ្មោច

    ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្ត រតនគិរី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យសពលោកស្រី សំ រេន ដែលត្រូវជាម្តាយ លោកវីរសេនីយ៍ឯក ឌៀប តុញ ជាយុទ្ធជនប្រចាំការជួរមុខនៅតំបន់ភ្នំខ្មោច។

    ម្តាយរបស់លោកវីរសេនីយ៍ឯក ឌៀប តុញ បាន ទទួលមរណភាពដោយសារជំងឺនាពេលកន្លងទៅថ្មីៗនេះ នៅផ្ទះរបស់បងប្អូនក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ខណៈ ដែលលោកវីរសេនីយ៍ឯកកំពុងឈរជើងនៅសមរ ភូមិមុខ ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម គិត ទ្រី បានចូលរួម រំលែក មរណទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវអារម្មណ៍​ក្តុកក្តួលជាពន់ពេក ចំពោះការបាត់បង់ម្ដាយដែល​ជាទីគោរពស្រឡាញ់ និងសូមឧទ្ទិសកុសលផល​បុណ្យ ជូនលោកស្រី សំ រេន សូមឱ្យវិញ្ញាណក្ខន្ធ​របស់គាត់បានទៅចាប់បដិសន្ធិនៅទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

     

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online