ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣/៥៦ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

(កូឡាឡាំពួ, ម៉ាឡេស៊ី) ៖ នាថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣/៥៦ (SEOM3/56)។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ច ការងារអាទិភាពប្រចាំឆ្នាំ២០២៥ បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន័សេដ្ឋកិច្ចអាស៊ានក៏ដូចជា វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក ក្នុងនាមជាឧត្តមមន្ត្រីសេដ្ឋកិច្ចនៃប្រទេស CLMV តំណាងកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី២៩។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានរបស់មីយ៉ាន់ម៉ា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ ក្របខណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេស CLMVលក្ខខណ្ឌយោងនៃឧត្តមមន្ត្រីសេដ្ឋកិច្ចប្រទេស CLMV និងបញ្ហាផ្សេងៗ។
—
(Kuala Lumpur, Malaysia): On 18-20 August 2025, in Kuala Lumpur, Malaysia, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade and Senior Economic Official (SEOM) Lead for Cambodia, led Cambodia’s delegation to attend the 3rd ASEAN Senior Economic Officials’ Meeting (SEOM3/56).
This meeting was hosted under the 2025 ASEAN Chairmanship of Malaysia to review progress and discuss key agenda items concerning ASEAN economic integration. These included the Priority Economic Deliverables (PEDs) for Malaysia’s ASEAN Chairmanship, the Annual Priorities for 2025, the current status of the signing and ratification of relevant agreements under the ASEAN Economic Community Pillar, as well as the progress of various free trade agreement negotiations.
On that occasion, His Excellency the Director General and CLMV SEOM Lead for Cambodia, attended the 29th the Cambodia-Laos-Myanmar-Vietnam (CLMV) Senior Economic Officials Meeting of. The meeting was held under the chairmanship of Myanmar to review and discuss the Implementation Status of The CLMV Action Plan 2024-2025, the Framework for CLMV Development, Terms of Reference (TOR) of CLMV and other matters.





