• នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងថ្នាក់ដឹកនាំក្រោមឱវាទ បានចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

    នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងថ្នាក់ដឹកនាំក្រោមឱវាទ បានចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

    ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក និងថ្នាក់ដឹកនាំក្រោមឱវាទ បានសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហានដោយមិនស្ទាក់ស្ទើរ។ ឯកឧត្តមក៏បានបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និទ្ធដល់វីរកងទ័ព និងគ្រួសារកងទ័ពដើម្បីធានាថា កងទ័ពមានកម្លាំងចិត្ត និងមានសុខភាពប្រសើរឡើងវិញ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online