រដ្ឋបាលខេត្តព្រះសីហនុ នាំយកម៉ូតូ ៧គ្រឿង ជូនដល់វីរកងទ័ពសមរភូមិមុខនៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ

លោក សាមុត សុធារិទ្ធ អភិបាល រងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំក្រុម ការងារ នាំយកម៉ូតូចំនួន ៧គ្រឿង ជូនដល់វីរកងទ័ពសមរភូមិមុខនៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។





