• រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន ២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព

    រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន ២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព

    ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមនិងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទគ្រប់ទិសទីបានធ្វើបុណ្យសលាកភត្តប្រគេនព្រះសង្ឃចំនួន ២០០អង្គ និងបង្សុកូលឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព គ្រប់រូបដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងឧទ្ទិសមហាកុសលដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិគ្រប់សន្តានក្នុងសង្សារវដ្ត ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែសីហាឆ្នាំ២០២៥ នៅវត្តមុនីរតនារាម ហៅវត្តមករខាងជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

     

    ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិតរបស់វីរៈកងទ័ពកម្ពុជាដ៏អង់អាចក្លាហាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងការពាព្រំដែនកម្ពុជា-ថៃ។

     

    ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត រួមជាមួយប្រជាពុទ្ធបរិស័ទក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា កម្ពុជាតែងតែប្រាថ្នានូវសន្តិភាព មិនចង់ឈ្លានពានប្រទេសណាមួយឡើយ តែនឹងមិនអនុញ្ញាតឲ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រណាដែរ។

     

    ការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាព៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online