• កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៧នាទីម្សិលមិញនេះ

    កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៧នាទីម្សិលមិញនេះ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការដ្ឋានរបស់យោធភូមិភាគទី៤កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការដ្ឋានយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។ ភាគីទាំងពីរបានពិភាក្សាលើការផ្លាស់ប្តូរកំណត់ហេតុទៅវិញទៅមក និងត្រួតពិនិត្យការប្រុងប្រៀបរៀបចំទីតាំងសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ។

    On August 25, 2025, at 3:47 PM, at the Chaom-SaNgam International Border Checkpoint, the Secretariat Team of the Cambodia-Thailand Regional Border Committee (RBC), led on the Cambodian side by Brigadier General Nit Narong, Head of the Secretariat Team of Military Region 4 of Cambodia, held a working discussion with the Secretariat Team of Military Region 2 of Thailand, led by Colonel Yuthasat Senthachai Deputy Commander of Military Region 2.
    Both sides discussed the exchange of minutes and inspected the preparations for the upcoming meetings of the Secretariat Team of the Cambodia-Thailand Regional Border Committee (RBC) between Military Region 4 of Cambodia and Military Region 2 of Thailand, scheduled on August 26, 2025, as well as for the RBC meeting to be held on August 27, 2025.

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online