• ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

    ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

    នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអង្គភាពពាក់ព័ន្ធមួយចំនួន។

     

    ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ផ្តល់សេវារដ្ឋបាលសាធារណៈ និងការគ្រប់គ្រងដែនដី បានយ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវស្នាដៃធំៗ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា និងសូមគោរពស្វាគមន៍ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំ ព្រមទាំងអង្គភាពពាក់ព័ន្ធជាប្រតិភូដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិភាក្សានាឱកាសនេះ។

     

    ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ និងអង្គភាពក្រោមឱវាទដែលតែងតែផ្តល់ការគាំទ្រដល់ក្រសួងមហាផ្ទៃសំដៅធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាពសមស្របក្នុងការគ្រប់គ្រងផែនការថវិកាក្រសួងមហាផ្ទៃ។

     

    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ ជាកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំដែលមានគោលបំណងពិនិត្យ ពិភាក្សា និងសម្រេចលើគម្រោងចំណូល-ចំណាយ ថវិកាសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្របតាមបទដ្ឋាន គោលការណ៍ណែនាំ និងនីតិវិធីហិរញ្ញវត្ថុ ស្ថានភាពបច្ចុប្បន្ន និងព្យាករណ៍ឆ្នាំបន្តបន្ទាប់ និងភាពចាំបាច់នៃការចំណាយរបស់ក្រសួងមហាផ្ទៃ ដើម្បីទ្រទ្រង់និរន្តរភាពបេសកកម្មការងារយ៉ាងស្វាហាប់ ម៉ត់ចត់នូវតួនាទី ភារកិច្ច និងបេសសកកម្មស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

     

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online