ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំនៃវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងជួបប្រជុំជាមួយ គណៈប្រតិភូថៃដឹកនាំដោយលោក ប៊ុនស៊ីង ផាដខ្លាង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលជាសហប្រធាន ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឪ
កម្ពុជា សង្ឃឹមថា កិច្ចប្រជុំនេះ នឹងទទួលបាននូវលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរ អនុវត្តន៍បទឈប់បាញ់បានពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស។
—អ្នកនាំពាក្យក្រសួងការពារជាតិ, ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥
Lieutenant General Pov Heng, Commander of Military Region 4 and Co-Chairman of the Extraordinary Meeting of the Cambodia-Thailand Military Region Border Committee (RBC), will meet with the Thai delegation led by Lieutenant General Boonsin Padklang, Commander of Thailand’s 2nd Military Region and Co-Chair of the meeting. The event will take place on August 27, 2025, at the Choam-Sa Ngam International Border Crossing in Anlong Veng District, Oddar Meanchey Province.
Cambodia hopes that this meeting will produce positive outcomes, enabling both sides to fully implement the ceasefire and work toward a swift restoration of peace, stability, and normalcy.
—Ministry of National Defense Spokesperson, morning of August 27, 2025





