• ទីបំផុតលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ត្រូវបានតុលាការធម្មនុញ្ញថៃ បណ្តេញចេញពីតួនាទី

    យោងតាម The Nation Thai. មុននេះបន្តបានផ្សាយថា តុលាការធម្មនុញ្ញបានសម្រេចបណ្តេញលោកនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចេញពីតំណែង បន្ទាប់ពីមានការបែកធ្លាយតាមទូរស័ព្ទជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

    គណៈរដ្ឋមន្ត្រី​ទាំងមូល​ក៏​នឹង​ត្រូវ​បណ្តេញ​ចេញពី​តំណែង​ផងដែរ​តាម​រដ្ឋធម្មនុញ្ញ​។ សភា​នឹង​ប្រជុំ​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ថៃ។

    តុលាការ​បាន​បញ្ជាក់​ថា ខណៈ​ដែល​មិន​មាន​ភាព​ទុច្ចរិត​ជាក់ស្តែង ការ​ចរចា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជាមួយ​សម្តេចតេជោ ហ៊ុន សែន ដូច​មាន​រៀបរាប់​ក្នុង​ឃ្លីប​សំឡេង​នោះ បរាជ័យ​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជាតិ ហើយ​បាន​ដាក់​ផលប្រយោជន៍​សម្តេចតេជោ ហ៊ុន សែន លើស​ផលប្រយោជន៍ជាតិ។

    នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​បទដ្ឋាន​សីលធម៌​ដែល​នាំ​ឱ្យ​នាង​បាត់បង់​សិទ្ធិ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online