• ឯកឧត្តម សួស ប្រាថ្នា អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពី លទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥

    ឯកឧត្តម សួស ប្រាថ្នា អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពី លទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥

    ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី​ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងលោក លោកស្រី ដែលជាមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃជាច្រេីនរូបទៀតផងដែរ ។

    មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍កោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គនាយកដ្ឋានរដ្ឋបាលដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញនូវតួនាទីភារកិច្ចរយៈពេលកន្លងមកដោយសម្រេចបានលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។​
    ឯកឧត្តម ក៏បានស្នេីឱ្យគ្រប់នាយកដ្ឋាន​ទាំងអស់ត្រូវធ្វើការត្រួតពិនិត្យ​ទៅលេីសកម្មភាពនានាតាមផែនការសកម្មភាពដោយត្រូវអនុវត្តសកម្មភាពផ្សារភ្ជាប់ជាមួយថវិកា និងត្រូវគ្រប់គ្រងពង្រឹងការទទួលខុសត្រូវរាល់វត្តមានរបស់មន្ត្រីរាជការក្នុងអង្គភាពឱ្យបានច្បាស់លាស់ ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online