• ឯកឧត្តម ជាម ប៉េអា អញ្ជើញចូលរួមជាមួយព្រះសង្ឃដើម្បីនិមន្ត និងដំណើរថ្មើរជើង នៅស្រុកស៊ីធរ កណ្តាល ក្រោមប្រធានបទធម្មយាត្រា “កម្ពុជាត្រូវការសន្តិភាព”

    ឯកឧត្តម ជាម ប៉េអា អញ្ជើញចូលរួមជាមួយព្រះសង្ឃដើម្បីនិមន្ត និងដំណើរថ្មើរជើង នៅស្រុកស៊ីធរ កណ្តាល ក្រោមប្រធានបទធម្មយាត្រា “កម្ពុជាត្រូវការសន្តិភាព”

    ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានទី១​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន ស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានអញ្ជើញ​ចូលរួមជាមួយ​ព្រះសង្ឃ ដើម្បីនិមន្តនិងធម្មយាត្រាដោយថ្មើរជើងមានចម្ងាយ ៥,២១៧ម៉ែត្រ ក្រោមប្រធាន​បទ​”កម្ពុជាត្រូវការសន្តិភាព” ស្ថិតក្នុងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

    ពិធីនេះមានការចូលរួមពីព្រះសង្ឃចំនួនជាង២០០អង្គ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងស្រុក យុវជន និងប្រជាជនមានជាងចំនួន ៣,០០០នាក់។

    ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ថា៖ ដំណើរថ្មើរជើង និងធម្មយាត្រា​ដែលត្រូវ​ចំណាយ​ពេល​ជាង១ម៉ោងស្មើនឹងចម្ងាយជាង ៥,០០០ម៉ែត្រនេះ គឺជាកម្លាំងមហាសាមគ្គីជាតិ​ដ៏រឹងមាំនៃ​ខឿនការ​ពារ​ជាតិ មាតុភូមិ ប្រជាពលរដ្ឋខ្មែរ និងសប្បុរសជនស្ម័គ្រចិត្តពីទីជិតឆ្ងាយ និងនាំមកនូវការ​ផ្តល់ជំនឿ​ជឿ​ជាក់លើរាជរដ្ឋាភិបាលបន្តវេននៅនីតិកាលទី៧ របស់រដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ប្រកបដោយពុទ្ធិបញ្ញាញាណដ៏ឈ្លាសវៃ​បានសម្រេចនូវលទ្ធផល​ដ៏ត្រចះ​ត្រចង់ បង្កើតបានកិច្ចព្រមព្រៀងស្ដីពីបទ “ឈប់បាញ់” ដោយឥតល័ក្ខខ័ណ្ឌ និងចងចាំដឹងគុណដល់​វីរកងទ័ពកម្ពុជា វីរនគរបាល និងក្រុមគ្រួសារវីរកងទ័ពកម្ពុជា ដែលបានប្ដូរផ្ដាច់យ៉ាងអង់អាច​ក្លាហាន​ពលីជីវិត ដើម្បីជាតិមាតុភូមិនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឧ្យបានគង់វង្សថ្កុំថ្កើង ក្រោម​ម្លប់សន្តិភាពជានិច្ចនិរន្ត និងសុខដុមរមនីយកម្មនៃសង្គមជាតិនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

    ឯកឧត្តមបានលើកឡើងថា៖« យើងទាំងអស់គ្នាគ្រប់ស្រទាប់វណ្ណៈនៃប្រជារាស្រ្តខ្មែរទាំងអស់​សូមថ្កោល​ទោសយ៉ាងខ្លាំងដល់ភាគីថៃដែលបង្កើតសង្រ្គាមឈ្លានពានយ៉ាងកម្រោលមកលើអធិបតេយ្យភាពកម្ពុជា និងសូមអំពាវនាវដល់ប្រទេសជាមិត្ត និងអង្កការអន្តរជាតិនានាចូលរួម​សង្កេតការណ៍«កិច្ចព្រម​ព្រៀងបទ​ឈប់បាញ់” ឱ្យកាន់តែស័ក្តិសិទ្ឋិ និងមានប្រសិទ្ធភាពខ្ពស់៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online