អគ្គលេខាធិការរដ្ឋសភា អញ្ជើញជួបប្រជុំពិភាក្សាការងារសេសសល់ជាមួយក្រុមហ៊ុនសាងសង់ អគាររដ្ឋបាលថ្មីរដ្ឋសភានិងក្រុមប្រឹក្សាបច្ចេកទេស

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំពិភាក្សាការងារដែលនៅសេសសល់មួយចំនួន ជាមួយក្រុមហ៊ុន TCV Engineering co., Ltd. ដែលជាក្រុមហ៊ុនសាងសង់អគារដ្ឋបាលថ្មីនៃរដ្ឋសភា និង Archetype Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ។
កិច្ចប្រជុំដែលធ្វើឡើងនៅវិមានរដ្ឋសភានេះ បានពិភាក្សានិងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកទេសមួយចំនួននៃអគាររដ្ឋបាលថ្មី ដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ និងគ្រប់គ្រងអគាររដ្ឋបាលថ្មី នៃរដ្ឋសភាដំណើរការទៅដោយរលូន មានសុវត្ថិភាពខ្ពស់ ក្រោយកិច្ចសន្យាសាងសង់បានបញ្ចប់ទៅ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនផងដែរ។





