• ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ​ ឆ្នាំ២០២៥​ និងទិសដៅបន្ត ព្រមទាំងផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

    ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ​ ឆ្នាំ២០២៥​ និងទិសដៅបន្ត ព្រមទាំងផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

    ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ​សុក្រ ទី៥ ខែកញ្ញា ឆ្នាំ​២០២៥​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការនគរបាលជាតិ​ លោកឧត្តមសេ​នីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់ ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍​ លទ្ធផលការ​ងាររយៈពេល៩ខែ​ ឆ្នាំ២០២៥​ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងផ្សព្វផ្សាយផែនការរបស់អគ្គស្នង​ការដ្ឋាននគរបាលជាតិ។

    កិច្ចប្រជុំ​នេះដែរ មានការអញ្ជើញចូលរួមពីលោក​ លោកស្រីស្នងការរង​ នាយ នាយរង ការិយាល័យជំនាញ មេបញ្ជាការមេបញ្ជាការរងវរសេនាតូចនគរ​បាលការពារព្រំដែនគោក​ អធិ​ការ អធិការរងនគរបាលក្រុង​ ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូប។

    នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់ជូននូវឯកសណ្ឋានបម្រើឱ្យការងារអគ្គិភ័យ ដើម្បីមន្រ្តីបានស្លៀកពាក់ប្រើប្រាស់នៅបណ្តាអធិការដ្ឋាននគរបាលស្រុកចំនួន០៥ ជាអាទិភាពមុន ហើយស្រុកផ្សេងទៀតលោកនឹងចែកប្រគល់ជូននៅពេលក្រោយ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online