• សិក្ខាកាមមកពីសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូល​សិក្សា​រៀន​សូត្រ​វគ្គ​បំប៉ន​លេីកកម្ពស់ភាសាខ្មែេនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក​

    សិក្ខាកាមមកពីសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូល​សិក្សា​រៀន​សូត្រ​វគ្គ​បំប៉ន​លេីកកម្ពស់ភាសាខ្មែេនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក​

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានទទួលសិក្ខាកាមវៀតណាមចំនួន ២១នាក់ មកពីសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូលសិក្សារៀនសូត្រវគ្គបំ​ប៉នលេីកកម្ពស់ភាសាខ្មែរ ។

    សូមបញ្ជាក់ថា សិក្ខាកាម​សាលា​យោធា​យោធភូមិភាគ​ទី​៧​ នៃកង​ទ័ពប្រ​ជាជន​វៀតណាម​បានមកសិក្សាវគ្គ​បំប៉នលេីក​កម្ពស់​ភាសា​ខ្មែរ​នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​ទ័ព​ជើង​គោក​មកដល់ឆ្នាំ២០២៥នេះ​មានចំនួន​ ​៩វគ្គ ហើយគោល​បំណង​នៃការសិក្សាភាសាខ្មែរដេីម្បីកិច្ចសហប្រតិបត្តិការ​ ពង្រឹងការអនុវត្តបទបញ្ញត្តិរួម ស្ដីពីសម្ព័ន្ធមេត្រីភាពរវាងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកជាមួយនឹងសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ។ សាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានចាត់បញ្ជូនសិក្ខាកាមរៀនភាសាខ្មែររបស់សាលាយោធាយោធភូមិភាគទី៧ មកអនុវត្តជាក់ស្ដែងលើកកម្ពស់ភាសាខ្មែរ ក្នុងការស្ដាប់ អាន និយាយ និងសរសេរ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ពេលត្រឡប់ទៅបំពេញភារកិច្ច ។

    ឯកឧត្ដម​ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​ការមកដល់របស់សិក្ខាកាម និងឯកភាពទៅតាមគោលបំណងដែលសាលាយោធាយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានស្នើសុំ ដោយរួមសហការឈរលើស្មារតីសាមគ្គីមិត្តភាព តាមគោលការណ៏របស់ក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។ ពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារ​កសាង​ធនធាន​មនុស្ស​ រវាងប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់រៀនភាសាខ្មែរ និងងាយស្រួលទំនាក់ទំនងការងាររវាងប្រទេសទាំងពីរផងដែរ ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online