• ប្រធានគណកម្មាធិការ ស.អ.ក ខេត្តមណ្ឌលគិរី និងក្រុមការងារ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជា អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា

    ប្រធានគណកម្មាធិការ ស.អ.ក ខេត្តមណ្ឌលគិរី និងក្រុមការងារ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជា អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា

    ខេត្តមណ្ឌលគិរី ៖ នៅ ព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ ឧត្ដមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំ ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ចំនួន ៨នាក់ ទៅ គោរព វិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរង សេនាធិការចម្រុះ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដែលបាន ទទួល មរណភាព ដោយ រោគាពាធ ក្នុង ជន្មាយុ ៦៦ ឆ្នាំ កាលពី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះដែល ពិធីនេះ ប្រព្រឹត្តទៅនៅ គេហដ្ឋាន ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

    ឧត្ដមសេនីយ៍ទោ សាន គឹមអឿន បានថ្លែងនូវការ សោកស្ដាយ អាឡោះអាល័យ ជា ពន់ពេក ចំពោះ ការបាត់បង់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលដែលជាឥស្សរជនដ៏ ឆ្នេីមមួយរូប ដែល ពោរពេញ ដោយ ឆន្ទៈ មនសិការ ក្នុង បុព្វហេតុ បម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ នៅគ្រប់ កាលៈទេសៈ ជា ពិសេស ឯកឧត្តម បាន អនុវត្តន៍ ភារកិច្ច ដ៍ឧត្តុងឧត្តមក្នុង ការជួយ សង្គ្រោះ ប្រជាពលរដ្ឋ ដែល រងគ្រោះ ដោយ គ្រោះ មហន្តរាយ នានា និងខិតខំ បម្រើ បងប្អូន អតីតយុទ្ធជន ប្រកបដោយ គុណធម៌ និង ការយកចិត្ត ទុកដាក់ខ្ពស់ ។

    ឧត្ដមសេនីយ៍ ទោ សាន គឹមអឿន និង ក្រុមការងារ បាន ស្មឹងស្មាត គោរព វិញ្ញាណក្ខន្ធ និងសូម បួងសួង ដល់ វិញ្ញាណក្ខន្ធ ឯកឧត្តម ច័ន្ទ លំផាត់ បានទៅកាន់ សុគតិភព កុំ បីអាក់ខានឡើយ ហើយនិង បាន សំណេះសំណាល ចូលរួមរំលែកទុក្ខ ដ៍ក្រៀមក្រំ ជាទីបំផុតជាមួយ ក្រុមគ្រួសារ ព្រមទាំងបាន ចូលរួមថវិកា មួយចំនួនក្នុង ពិធី បុណ្យសព នេះ ផងដែរ ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online