• ឯកឧត្តម លន់ លឹមថៃ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តទួលព្រះវិហារ នៅឃុំសំពង់ជ័យ ស្រុកជើងព្រៃ

    ឯកឧត្តម លន់ លឹមថៃ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តទួលព្រះវិហារ នៅឃុំសំពង់ជ័យ ស្រុកជើងព្រៃ

    ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តទួលព្រះវិហារហៅវត្តដូន្តោ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

    នៅក្នុងពិធីកាន់បិណ្ឌវេនទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនាឱកាសនេះ ឯកឧត្តម លន់ លឹមថៃ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រតិបត្ដិព្រះធម៌ សូត្រមន្ដនមស្ការចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិដែលបានពលីអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ ដើម្បីឱ្យប្រទេសជាតិទទួលបានសុខសន្ដិភាពរីកចម្រើនសម្បូររុងរឿងដូចនាបច្ចុប្បន្ននេះ។

    ឯកឧត្តមបាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងចង្ហាន់ ប្រគេនព្រះសង្ឃ រួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ២យួរ បច្ច័យសម្រាប់កសាងវត្ត ចំនួន ១,១០០,០០០រៀល និងប្រគេនបច្ច័យដល់ព្រះសង្ឃ ចំនួន ២០០,០០០រៀល ឧបត្ថម្ភដល់ប្រជាការពារចំនួន៥០ម៉ឺនរៀល និងជូនដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ សរុបថវិកាចំនួន២,២៧១,០០០រៀល៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online