• គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ាលើកទី៤៦

    គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច
    នៃមហាសន្និបាតអាយប៉ាលើកទី៤៦


    គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេង សាខុន អញ្ជើញ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចនៃមហាសន្និបាត អាយប៉ាលើកទី៤៦ នាទីក្រុងគូឡាឡំាពួនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា
    ឆ្នាំ២០២៥នេះ។
    កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥រួមមាន៖
    ១,សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្រួបបង្រួមសភាដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀននាពេលបច្ចុប្បន្ន។
    ២.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការពង្រឹងការគាំពារសង្គមសម្រាប់ក្រុមងាយរងគ្រោះ ទោះបីជាមានបញ្ហាអាកាសធាតុក្នុងអាស៊ាន។
    ៣.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការលើកកម្ពស់តួនាទីរបស់សភាក្នុងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់ ពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនៅអាស៊ាន។
    ៤.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការលើកកម្ពស់ភាពសុខដុមនីយកម្មនៃស្តង់ដារអប់រំ និងការទទួលស្គាល់ទៅវិញទៅមកនៃជំនាញវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍធនធានមនុស្សឌីជីថលរបស់អាស៊ាន.
    ៥.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការលើកកម្ពស់ការទទួលបានការថែទាំសុខភាពប្រកបដោយតម្លៃសមរម្យ និងគុណភាពសម្រាប់ទាំងអស់គ្នានៅអាស៊ាន។
    មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online