ក្រសួងមហាផ្ទៃទ្រាំលែងបានហើយ ចំពោះការគឃ្លើនរបស់ថៃ ដោយចោទសួរសំនួរមួយចំនួនចំៗទៅកាន់ប្រទេសថៃ…
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃសំណេរសារចោទសួរសំនួរមួយចំនួនចំៗទៅកាន់ប្រទេសថៃ ដែលជាការយល់ឃើញថា ក្រសួងមហាផ្ទៃទ្រាំលែងបានជាមួយទង្វើគឃ្លើនមានបំណងឈ្លានពានកម្ពុជានិងការចោទប្រកាន់គ្មានការពីរបស់ថៃមកលើកម្ពុជា។
ក្រសួងមហាផ្ទៃបានសង្កត់លើការអនុវត្តតាមរូបមន្ត Don’t Thai to me! [English Below ]
ក្នុងសំណេរសារបានបញ្ជាក់ថា រដ្ឋមន្ត្រី៤ខែ នៃក្រសួងការបរទេសថៃ! បានប្រឹងបំភាន់រៀបរាប់នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា”យើងដឹងថាអ្នកណាជាជនរងគ្រោះពិតប្រាកដ គឺទាហានថៃដែលបានបាត់បង់ជើងដោយសារមីន គឺក្មេងៗដែលសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញដោយកាំភ្លើងធំ និងជនស៊ីវិលស្លូតត្រង់ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតកម្ពុជា”។
ក្នុងសារបង្ហោះក្រសួងមហាផ្ទៃបានដាក់សំនួរថា សួរខ្លីទៅវិញ!
១-នរណាលួចបើកការបាញ់ប្រហារបណ្ដាលឱ្យកងទ័ពខ្មែរ១រូបពលីនៅតំបន់មុំបី?
២-នរណាបិទព្រំដែនជាឯកតោភាគី?
៣-នរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ?
៤-នរណាបើកការវាយប្រហារលើកងទ័ពខ្មែរ រហូតបង្កើតការប្រយុទ្ធ៥យប់ ៥ថ្ងៃ?
៥-នរណារំលោភសន្ធិសញ្ញាបារាំងសៀម និង MOU ឆ្នាំ២០០០?
៦-នរណារារែកមិនចង់ទទួលប្រទេសទី៣ចូលដោះស្រាយបញ្ហា?
៧-នរណារំលោភបទឈប់បាញ់ ដោយបង្កហេតុជាក់ស្ដែងជាច្រើនករណី ដូចជា ចាប់ទ័ពខ្មែរក្រោយបទឈប់បាញ់ទាំងព្រឹក? ពង្រីកតំបន់ជម្លោះ? ចល័តកម្លាំងរហូតជាន់មីនដែលកប់សល់ពីអតីតកាល?
៨-នរណារំលោភគោលការណ៍អន្តរជាតិទាំងកម្រោល ដោយប្រើកម្លាំងពង្រាយបន្លាលួស ហើយយកធ្វើជាខ្សែបន្ទាត់ព្រំដែន?
៩-បើថៃពិតជាត្រឹមត្រូវ! បើថៃពិតជាជនរងគ្រោះ! ហេតុអ្វីថៃខ្លាចកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ? បើថៃត្រឹមត្រូវតាំងពីដើមមក រឿងអ្វីថៃត្រូវខ្លាចតុលាការអន្តរជាតិ?
សរុបមក មិនមែនតែខ្មែរ និងប្រទេសក្បែរខាងថៃនោះទេ! គឺមួយពិភពលោក ស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ!