• តម្លៃស្រូវសហគមន៍កសិកម្មទំនើបមានទីផ្សារខ្ពស់ ខណ:ប្រជាពលរដ្ឋធ្វើស្រែតាមទំលាមទំលាប់កំពុងព្រួយបារម្ភចំពោះតម្លៃស្រូវក្នុងរដូវប្រមូលផល..

    តម្លៃស្រូវសហគមន៍កសិកម្មទំនើបមានទីផ្សារខ្ពស់ ខណ:ប្រជាពលរដ្ឋធ្វើស្រែតាមទំលាមទំលាប់កំពុងព្រួយបារម្ភចំពោះតម្លៃស្រូវក្នុងរដូវប្រមូលផល..
    …………………………………………
    បច្ចុប្បន្នការធ្វើស្រែតាមប្រព័ន្ធកសិកម្មទំនើប ដែលមានការសម្របសម្រួលទីផ្សារដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងមានមានការចាប់អារម្មពីប្រជាពលរដ្ឋបន្ទាប់ពីក្រុមហ៊ុនជាច្រើនបានធ្វើកិច្ចសន្យាទទួលទិញស្តូវពីប្រជាកសិករនៅក្នុងសហគមន៍ តាមរយ:មន្ទីរកសិកម្មខេត្ត និងសាលាខេត្ត។
    ប្រជាពលរដ្ឋកម្ពុជាកំពុងរងចាំមើលការវិវត្តរបស់សហគមន៍កសិកម្មទំនើប តើអាចដំណើរការប្រកបដោយប្រសិទ្ធភាពដែរឬទេ? ខណ:ដែលទីផ្សារកសិកម្មដំណាំស្រូវកំពុងមានការធ្លាកើចុះនៃតម្លៃស្រូវ។
    ថ្មីៗនេះ ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញពោតក្រហមស្ងួត ស្រូវស្រងែថ្មី និងស្រូវសែនក្រអូប សរុប ៧៥០តោន ពីសហគមន៍កសិករ ក្នុងខេត្តត្បូងឃ្មុំ។
    ពោតក្រហមស្ងួត ស្រូវស្រង៉ែថ្មី និងស្រូវសែនក្រអូប សរុប៧៥០តោន ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បានចុះកិច្ចសន្យាទិញលក់ពីប្រជាកសិករ សហគមន៍កសិកម្មជីរោទិ៍រុងរឿង ក្នុងខេត្តត្បូងឃ្មុំ។
    ពិធីនេះធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ភី អេន ធី ផាលេស ត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយការចុះកិច្ចសន្យានេះនឹងធ្វើឱ្យបងប្អូនប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
    ក្នុងនោះក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក ទទួលទិញពោតក្រហម ចំនួន ២៥០តោន និងក្រុមហ៊ុនអ៊ិលប៊ីអិន អង្គរ (កម្ពុជា) ទទួលទិញស្រូវស្រង៉ែថ្មីចំនួន ១០០តោន និងស្រូវសែនក្រអូបចំនួន ៤០០តោន។
    ការចុះកិច្ចសន្យាបញ្ជាទិញនេះស្របពេលប្រជាពលរដ្ឋមួយចំនួនដែលនៅធ្វើស្រែតាមទំលាមទំលាប់ និងមិនបានចូលរួមជាមួយសហគមន៍ទំនើបកំពុងមានការព្រួយបារម្ភខ្លាំងពីតម្លៃស្រូវក្នុងរដូវប្រមូលផល ខណ:បច្ខុប្បន្នស្រូវកំពុងធ្លាក់ថ្លៃ។
    ទោះជាយ៉ាងណាប្រជាពលរដ្ឋក៏ស្នើសុំអោយក្រសួងកសិកម្ម មេត្តាជួយគាំពារដល់ពួកគាត់ដែលមិនមែនសមាជិក ឬក្រុមកសិកម្មទំនើប ទទួលតម្លៃសមរម្យក្នុងរដូវប្រមូលផលស្រូវនេះផង៕

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online