• ស្វែងយល់ពីសង្គ្រាមអីរ៉ង់ និងសហរដ្ឋអាមេរិក ថាតើសហរដ្ឋអាមេរិកចង់បានអ្វីពិតប្រាកដ?

    លោក ហួន រដ្ឋា បាននិយាយថា ការតាមដាន និងការស្វែងយល់អំពីសង្គ្រាមរវាងប្រទេស អីរ៉ង់ និងសហរដ្ឋអាមេរិក ថាតើហេតុអ្វីបានជាសង្គ្រាមត្រូវបានអូសបន្លាយពេលវេលាយ៉ាងយូរ តើប្រទេសសហរដ្ឋអាមេរិកចង់បានអ្វីពីប្រទេសអីរ៉ង់។

     

    លោកបាននិយាយថា យោងតាមព័ត៌មានវិភាគេផ្សេងៗ និងសារព័ត៌មាននៅជុំវិញពិភពលោក ពាក់ព័ន្ធនឹងជុំវិញសង្គ្រាមអីរ៉ង់ និងអាមេរិក ដែលកើតឡើងសុទ្ធសឹងតែជាផលប្រយោជន៍សុទ្ធរបស់សហរដ្ឋអាមេរិក ជាក់ស្តែងយោងតាមអាចាសារ៉ាបានផ្សាយនៅថ្ងៃនេះថា មន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលលោក Trump ចង់បានសេរីភាពពេញលេញនៃការធ្វើនាវាចរណ៍ពាណិជ្ជកម្មតាមរយៈផ្លូវទឹកនេះដោយគ្មានការបង់ពន្ធពីអ៊ីរ៉ង់ ឬការរៀបចំណាមួយដែលតម្រូវឱ្យកប៉ាល់ទទួលបានការយល់ព្រមពីទីក្រុងតេអេរ៉ង់មុនពេលឆ្លងកាត់ច្រកសមុទ្រនេះទេ។

    មន្ត្រីអាមេរិកម្នាក់ដែលស្គាល់ពីការចរចាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា ការរៀបចំបណ្ដោះអាសន្នណាមួយនឹងមិនពាក់ព័ន្ធនឹងការយល់ព្រមពីអ៊ីរ៉ង់សម្រាប់កប៉ាល់ឆ្លងកាត់ ឬការគិតថ្លៃសម្រាប់ការប្រើប្រាស់ផ្លូវទឹកនោះទេ។ មន្ត្រីរូបនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តក្នុងការស្តារប្រព័ន្ធមុនដែល “គ្មានភាគីណាមួយគ្រប់គ្រងផ្លូវទឹក ឬសមត្ថភាពក្នុងការឆ្លងកាត់ពួកវាឡើយ”។

    ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃចន្ទ លោក Trump បានបដិសេធការលើកឡើងណាមួយដែលថា អ៊ីរ៉ង់គួរតែត្រូវបានអនុញ្ញាតឱ្យបើកការវាយប្រហារលើនាវាដែលប្រើប្រាស់ច្រកសមុទ្រនេះ។

    លោកត្រាំនិយាយថា «ខ្ញុំមិនឲ្យពួកគេគិតថ្លៃទេ» គាត់និយាយ។ «អ្នកណាក៏គិតថ្លៃដែរ យើងនឹងគិតថ្លៃ»

    រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានណែនាំផងដែរថា ការចរចា Hormuz គឺដាច់ដោយឡែកពីការទូតទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Rubio បាននិយាយថា “មានរឿងធំមួយ ដែលជារឿងដែលទាក់ទងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ពួកគេ”។

    «កិច្ចព្រមព្រៀង​ភ្លាមៗ និង​កិច្ចព្រមព្រៀង​ដែល​អ្នក​បានឃើញ​ការផ្តោត​អារម្មណ៍​ច្រើន​គឺ​ច្រក​សមុទ្រ»

    លោក ហួន រដ្ឋា បន្តថា នេះគឺជាសង្រ្គាមសេដ្ឋកិច្ច អ្នកឈ្នះនិងក្លាយទៅជាម្ចាស់ និងទទួលបានផលប្រយោជន៍ សង្គ្រាមមួយនេះ​ ប្រសិនបើការចរចាណាមួយកើតឡើង ហើយការអនុវត្តបទឈប់បាញ់សាជាថ្មី សហរដ្ឋអាមេរិកនៅតែទទួលបានផលចំណេញច្រើន ជាប្រទេសអីរ៉ង់ នៅក្នុងចំណុចណាមួយដែលអាមេរិកអាចទាញផលចំណេញពីច្រកសមុទ្រហូមូសគឺជាយ៉ាងច្រើនឥតគណនា និងច្រើនជំនាន់សម្រាប់សហរដ្ឋអាមេរិក។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online