• បុរស់ជាប្ដីចាក់សម្លាប់ប្រពន្ធហើយ រត់គេចខ្លួនទៅខេត្តព្រៃវែង សង្ឃឹមថារួចខ្លួន ស្រាប់តែត្រូវបានប៉ូលីសចាប់បានស្រេច។

    ជនដៃដល់ជាប្តីបន្ទាប់ពីបានចាក់សម្លាប់ប្រពន្ធហើយ ក៏បានរត់គេចខ្លួនទៅកាន់ខេត្តព្រៃវែង សង្ឃឹមថារួចខ្លួនពីសំណាញ់ច្បាប់ ប៉ុន្តែបាបកម្មតាមទាន់ ឈាមស្រែកស្បែកហៅ មិនបានប៉ុន្មានស្រាប់តែត្រូវបានប៉ូលីសចាប់បានជនដៃដល់ភ្លាមៗ។

    បុរស់ជាប្តីដែលបានប្រើកាំបិតចាក់ប្រពន្ធសម្លាប់ប្រពន្ធខ្លួនឯង ហើយជិះម៉ូតូរត់គេចខ្លួននោះ ពេលត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបានហើយ នៅខេត្តព្រៃវែង។ ចឹងបានថា រឿងតូចធំនិយាយគ្នាដោយរំងាប់អារម្មណ៍ កុំមានហឹង្សាក្នុងខ្លួន ខឹងខុសខឹងខាត ឈានដល់ការបាត់បងសារតិអារម្មណ៍ព្រោះតែកំហឹងមួយពេល។

    យោងតាមការបញ្ជាក់របស់សមត្ថកិច្ចនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលដឹកនាំដោយ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានសហការស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនបាននៅស្រុកពារាំង ខេត្តព្រៃវែង។ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការនគរបាលស្រុកពារាំង។

    ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ និល ចាន់សុភា អាយុ៥០ឆ្នាំ ត្រូវបានប្តីឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ ប្រើកាំបិតចាក់ប្រមាណ៥កាំបិត បណ្តាលឲ្យស្លាប់។

    ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួន។ ទោះជាយ៉ាងណា ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបានបើកការស្រាវជ្រាវយ៉ាងសកម្ម រហូតតាមរកឃើញ និងចាប់ខ្លួនជនសង្ស័យបាននៅខេត្តព្រៃវែង។

    បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់សមត្ថកិច្ច ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះ មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ៕

     

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online