• ហួសចិត្តណាស់ព្រះអើយ ព្រោះតែខឹងប្រពន្ធមិនដាំបាយអោយហូប ក៏ចាក់សម្លាប់ប្រពន្ធ យ៉ាងអណោចអធ័ម។

    ចំណងស្នេហ៍ប្តីប្រពន្ធជាយូមិនអាចកាត់ថ្លៃបាន ប៉ុន្តែព្រោះតែកំហឹងមួយពេលបានក្លាយទៅជាវិប្បដិសារីដែលមិនអាចវិលថយក្រោយ រឿងរ៉ាវប្តីប្រពន្ធមួយគូរ ដែលកំពុងមានភាពល្បីល្បាញនៅក្នុងបណ្តាញសង្គមកំពុងមានការផ្ទុះការវែកញ៉ែកខ្លាំង ហេតុអ្វីបានជាប្តីដាច់ចិត្តចាក់សម្លាប់ប្រពន្ធដោយគ្មានអាល័យមនោសញ្ចេតនារស់នៅជាមួយគ្នាជាច្រើនឆ្នាំ។

    ករណីនេះបានកើតឡើងនៅភូមិ ភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ហើយប្រពន្ធជាជនរងគ្រោះឈ្មោះ និល ចាន់សុភា អាយុ៥០ឆ្នាំ និងជនសង្ស័យដែលជាប្ដីមានឈ្មោះ ជុំ ផូ អាយុ 48 ឆ្នាំ បន្ទាប់ពីប្តីបានចាក់សម្លាប់ប្រពន្ធរួចហើយ ក៏រត់កេចខ្លួនទៅកាន់ខែព្រៃវែង ប៉ុន្តែដោយសារឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវជាប្តីក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។

    យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ដំបូងឡើយ គេបានលឺសំឡេងប្តីប្រពន្ធឈ្លោះគ្នា រួចក៏ស្ងាត់ លុះកូនស្រែកប្រាប់អ្នកជិតខាងប៉ុន្មានម៉ាត់ ក៏បានផ្អើលនាំគ្នាទៅមើល ប្រទះឃើញយ៉ាងរន្ធត់តែម្តង។

    សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១ និង ៤០នាទីព្រឹក ថ្ងៃទី៧ សីហា នៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានកើតមានករណីហិង្សាក្នុងគ្រួសារមួយ ដោយបុរសជាប្ដីឈ្មោះ ជុំ ផូ បានចាក់ប្រពន្ធឈ្មោះ និល ចាន់សុភា ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត រួចបុរសជាប្ដីបានរត់គេចខ្លួនបាត់ ដោយគេមិនបានដឹងថា ករណីអំពើហិង្សានេះ កើតឡើងដោយសារមូលហេតុអ្វីនោះទេ។

    ទោះជាយ៉ាងណាក៏ដោយ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខេត្តតាកែវ បានចុះដល់កន្លែងកើតហេតុ កសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាប្ដីភ្លាមៗ និងបានផ្ដល់ព័ត៌មានពីអត្តសញ្ញាណជនសង្ស័យ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីជួយតាមចាប់ខ្លួនជនសង្ស័យផងដែរ។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុ រហូតមកដល់ថ្ងៃទី៨ សីហា ជនសង្ស័យត្រូវបានគេប្រទះឃើញ កំពុងសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រស្រុកពារាំង ខេត្តព្រៃវែង ទើបកម្លាំងនគរបាលស្រុកពារាំង ធ្វើការចាប់ឃាត់ខ្លួនភ្លាមៗតែម្តង។

    យោងតាមព័ត៌មានកោះសន្តិភាពបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា មូលហេតុដែលគេចាក់សម្លាប់ប្រពន្ធ មិនមែនដោយសាររឿងប្រចណ្ឌ័ ឬគំនុំអ្វីទេ ប៉ុន្តែគឺដោយសារខឹងប្រពន្ធមិនដាំបាយអោយហូប។

    បន្ទាប់ពីបានដឹងមូលហេតុបានធ្វើមហាជនមានការហួសចិត្តយ៉ាងខ្លាំងថា តើចិត្តបុរស់ជាប្តីយ៉ាងមកពីអ្វីព្រោះតែរឿងបន្តិចបន្តួចសោះ ហេតុអ្វីបានជាឈានដល់ចាក់សម្លាប់ប្រពន្ធខ្លួនឯងដែលរួមរស់ជាមួយគ្នាជាយូ។

    ទោះជាយ៉ាងណាបច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online