លោក ហួន រដ្ឋា ដែលតែងតែលើកឡើងពីកង្វល់ផ្សេងរបស់ប្រជាពលរដ្ឋ និងបញ្ហាដែលគួរដោះស្រាយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ បានសរសេរសំណេរផុសនៅក្នុងបណ្តាញសង្គមថា មួយរយ:មកនេះខ្ញុំឃើញថា បញ្ហាឯកពន្ធភាពប្តីប្រពន្ធ កំពុងបានក្លាយជាបញ្ហាក្នុងសម្គងយើងដែរ រឿងនេះមើលទៅឃើញថាតូច ប៉ុន្តែបើយើងគិតអោយដល់មិនតូចទេ ព្រោះពាក់ព័ន្ធទៅនឹងសេចក្តីថ្លៃថ្នូររបស់បុរស់និងស្ត្រី និងទំលាមទំលាប់ ប្រពៃណីវប្បធម៌ផងដែរ។
លោក ហួន រដ្ឋា បានបញ្ជាក់ថា ខ្ញុំឃើញច្បាប់ស្តីពីឯកពន្ធភាពនៅមានភាពធូរលុងបន្តិច ជាងនេះច្បាប់នេះ មិនបានផ្សព្វផ្យាយអោយទូលំទូលាយនោះទេ ហើយប្រជាពលរដ្ឋភាគច្រើនក៏មិនដឹងពី ដំណោះស្រាយរបស់ច្បាប់ស្តីពីឯកពន្ធភាពដែរ។
ប្តីប្រពន្ធច្រើនមានអំពីហឹង្សាទៅអ្នកទី៣ នៅពេលឃើញប្តីឬប្រពន្ធ មានសាហាយស្មន់ ឬផិតក្បត់ ហើយអាចនាំអោយមានទោសទណ្ឌក្រោមក្រមព្រហ្មទណ្ឌមកលើខ្លួនឯងទៅវិញ។
ក្នុងនាមជាអ្នកសង្កេតព្រឹត្តការណ៍ការនយោបាយ និងសង្គម យល់ថា ច្បាប់និងនេះត្រូវបន្ថែមចំណុចខ្លះ និងផ្សាយផ្សព្វអោយបានទូលំទូលាយជាងនេះ ហើយយើងនឹងរៀមជាទស្សនទានដើម្បីជូនទៅរាជរដ្ឋាភិបាល ដែលជាធាតុចូលខ្លះៗ ទៅអ្វីដែលរាជរដ្ឋាភិបាលអាចទទួលយកបាន។
អ្វីដែលយើងចង់បាន គឺធ្វើយ៉ាងណាអោយប្តីប្រពន្ធមានទំនួលខុសត្រូវខ្ពស់ គូរស្វាមី និងភរិយា ស្របតាមច្បាប់ ព្រមទាំងសណ្តាប់ធ្នាប់សាធាណ:ពាក់ព័ន្ធនិងឯកពន្ធភាព។
គួរបញ្ជាក់ថា នៅពេលដែលប្រពន្ធតាមទាន់ប្តីមានស្រី ភាគច្រើនភាគីខាងប្រពន្ធ តែងតែលើកគ្នាទៅវាយតប់ភាគខាងស្រីរបស់ប្តី ដោយមិនបានស្វែងយល់អំពីច្បាប់ស្តីពីឯកពន្ធភាព ដែលបានគាំពារដល់សិទ្ធទំនួលខុសត្រូវជាស្វាមី និងភរិយា នោះទេ ភាគច្រើនគឺគេតែងឃើញមានការប្រើអំពើហឹង្សា ស្ថិតនៅក្រោមក្រមព្រហ្មទណ្ឌទៅវិញ។
ជាងនេះ បច្ចុប្បន្នអ្វីដែលគួរអោយកត់សម្គាល់នោះ គេមិនដែលបានឃើញថា មានស្ថាប័នឬអង្គភាពណាមួយដែលលើកឡើងពាក់ព័ន្ធជុំវិញ ប្តីឬប្រពន្ធលួចមានសាហាផិតក្បត់នោះទេ ប៉ុន្តែអ្វីដែលធ្លាប់បានឃើញ និងលឺនោះ គឺការបង្កើត ក្រុម ឬហៅថា ធីមប្រពន្ធដើមនៅក្នុងបណ្តាញសង្គមទៅវិញ ផ្ទុយពីច្បាប់ដែលកំណត់ថា ប្តីត្រូវមានតែប្រពន្ធមួយ និងប្រពន្ធត្រូវមានតែប្តីតែមួយ មិនអាចមានលើពីមួយនោះទេ ដូច្នេះគឺមិនមានចុងឬដើមឡើយ៕




