យោងតាមទីភ្នាក់ងារសារព័ត៌មាន Foxnews នៅថ្ងៃទី១២ ខែឧសភានេះ បានឲ្យដឹងថា សង្គ្រាមរងវាងអីស្រាអ៊ែលជាមួយប៉ាឡេស្ទីននៅតែបន្ត ការបំភ្លេចបំផ្លាញកាន់តែខ្លាំងក្រោមកំនរបែកបាក់នៃភ្លើងសង្រ្គាម។
អ៊ីស្រាអ៊ែលបានធ្វើការវាយលុកលើតំបន់ហ្គាហ្សាជាថ្មីម្តងទៀត ដោយបានទម្លាក់គ្រាប់បែកលើទីជម្រក ដែលនិងក្លាយសាលារៀន ធ្វើអោយសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ ខណៈការបិទផ្លូវសរុបរបស់ខ្លួននៅលើស្ទ្រីបឈានចូលដល់ថ្ងៃទី៧១ ហើយ។
កងកម្លាំងអ៊ីស្រាអែលក៏បានបើក ការវាយប្រហារ លើទីក្រុង Hodeidah របស់ប្រទេសយេម៉ែនផងដែរ បន្ទាប់ពីបានព្រមានអ្នកស្រុកនៃកំពង់ផែចំនួនបីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Houthi គឺ Ras Isa, Hodeidah និង Salif ឱ្យភៀសខ្លួនជាបន្ទាន់។
គួរបញ្ជាក់ថា សង្គ្រាមរបស់អ៊ីស្រាអ៊ែលលើតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥២.៨២៩ នាក់ និងរបួស ១១៩.៥៥៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ ប៉ុន្តែនៅថ្មីៗនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពនិងបានអោយដឹថា ចំនួនអ្នកស្លាប់ឈានដល់ទៅជាង 61,700 ដោយនិយាយថា មនុស្សរាប់ពាន់នាក់ដែលបាត់ខ្លួននៅក្រោមគំនរបាក់បែកត្រូវបានគេសន្មត់ថា បានស្លាប់។
គួររំលឹកថា មនុស្សប្រមាណ 1,139 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារ ដែលដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃទី 7 ខែតុលាឆ្នាំ 2023 ហើយជាង 200 នាក់ត្រូវបានចាប់ខ្លួន។
ក្រុមហាម៉ាស់និយាយថា ខ្លួននឹង ដោះលែង អ្នកដែលបានចាប់ខ្លួនជនជាតិអាមេរិក-អ៊ីស្រាអែល Edan Alexander ហើយបញ្ជាក់ការចង់ចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក៕




