• លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានដាក់ចំៗ លើមន្ត្រីច្រកទ្វារព្រំដែន ដែលនៅតែបន្តអោយនាំចូលធុរ៉េនវៀតណាម ខណៈរាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កំពុងហាមឃាត់បណ្តោះអាសន្ន..

    លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានដាក់ចំៗ លើមន្ត្រីច្រកទ្វារព្រំដែន ដែលនៅតែបន្តអោយនាំចូលធុរ៉េនវៀតណាម ខណៈរាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កំពុងហាមឃាត់បណ្តោះអាសន្ន…

    នៅថ្ងៃទី១៣ ខែឧសភា នេះ លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានរិះគន់ចំៗទៅលើមន្ត្រីពំ្រដែនមួយចំនួន ដែលនៅតែបន្តអនុញ្ញាតិឲ្យនាំចូលធុរ៉េនពីប្រទេសវៀតណាម ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កំពុងធ្វើការហាមឃាត់ការនាំចូលធុរ៉េនពីប្រទេសថៃ និងប្រទេសវៀតណាមជាបណ្តោះអាសន្ន។

    យោងតាម Page Facebook ផ្លូវការរបស់លោក ហួន រដ្ឋា បានបង្ហោះសារនៅថ្ងៃទី១៣ ខែឧសភា នេះថា សូមកុំឆ្លៀតឳកាសបើកឲ្យមានធុរ៉េននាំចូលពីប្រទេសវៀតណាម ចូលមកលក់នៅកម្ពុជា ស្របពេលដែលក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល កំពុងធ្វើការហាមឃាត់ មិនអនុញ្ញាតិអោយមានការនាំចូលធុរ៉េនពីប្រទេសថៃ និងប្រទេសវៀតណាម ចូលមកកម្ពុជាជាបណ្តោះអាសន្ន ពាក់ព័ន្ធសុវត្ថភាព និងសុខភាព ដើម្បីការពារផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងអ្នកបរិភោគទូទៅ។

    លោក ហួន រដ្ឋា បានបន្តទៀតថា ប៉ុន្តែថ្ងៃនេះបន្ទាប់ពីខ្ញុំបានឃើញព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយថា មានករណីបើកឲ្យមានការនាំចូលធុរ៉េនពីប្រទេសវៀតណាម ដែលផ្ទុយពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

    លោកបានបន្ថែមទៀតថា ការនៅតែបន្តបើកអោយមានការនាំចូលធុរ៉េនពីប្រទេសវៀតណាមចូលមកកម្ពុជា តើជាការថ្វីប្រហែសរបស់មន្ត្រីនៅតាមច្រកទ្វារព្រំដែន ឬក៏ពាក់ព័ន្ធនឹងអំពើពុករលួយ? ឬក៏ជាការផ្គើនទៅទៅនឹងការយកចិត្តទុកដាក់សុខភាពពលរដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល?។

    លោកបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបញ្ជាទិញទំនិញពីប្រទេសជិតខាង ច្រើនជាងប្រទេសជិតខាងទិញពីកម្ពុជា សូមកុំបង្កើតលះដោះសារបង្កប់ដោយផលប្រយោជន៍ផ្ទាល់ខ្លួននឹងបក្ខពួក។ មុនពេលរាជរដ្ឋាភិបាលសម្រេចអ្វីមួយគឺក្រុមមន្ត្រីជំនាញបានពិនិត្យគ្រប់ជ្រុងជ្រូយអស់ហើយ។
    នៅថ្ងៃទី១៣ ឧសភា នេះ ខ្ញុំបានឃើញទីភ្នាក់ងារសារព័ត៌មានកោះសន្តិភាព បានចុះផ្សាយអំពីការអនុញ្ញាតិឲ្យមានការនាំចូលធុរ៉េនពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ហើយត្រូវបានមន្ត្រីគយ និងរដ្ឋាករបានលើកឡើងពីចំណូលពន្ធជាតិ ផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាលទៅក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុក្ខដាក់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

    លោក ហួន រដ្ឋា បានបន្ថែមទៀតថា ខ្ញុំពិតជាមានការសោកស្តាយចំពោះការអសកម្ម ឬភាពមិនប្រក្រតីរបស់មន្ត្រីនៅតាំតាមព្រំដែន ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់នៅកម្ពុជា៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online