• រថយន្ត១គ្រឿងដឹកប្រេងខ្មៅ ជាច្រើនធុង ខណៈកំពុងបើកបរលឿន ស្រាប់តែ….

    រថយន្ត១គ្រឿងដឹកប្រេងខ្មៅ ជាច្រើនធុង ខណៈកំពុងបើកបរលឿន ស្រាប់តែវាក់ជាមួយរថយន្តច្រើនគ្រឿងកំពុងឈប់រង់ចាំឆ្លងផ្លូវនៅខាងមុខ ហើយបុរសអ្នកបើកបរបានកាច់ចង្កូតគេចចេញទៅខាងឆ្វេងដៃឡើងលើខឿនចិញ្ចើមផ្លូវ ។ បន្ទាប់មកក៏ជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យបាក់អស់១ប្រឡោះតែម្ដង

    រថយន្តបង្កហេតុខាងលើនោះម៉ាកKIA ពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ2F-7329 ដែលមានម្ចាស់ឈ្មោះអុិន ឡេង ភេទប្រុសអាយុ៦៥ឆ្នាំ មានទីលំនៅផ្ទះ៣២១ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប៉ុន្តែគាត់ពុំមែនជាអ្នកបើកបររថយន្តនេះនោះទេ គឺមានបុរសដែលជាកម្មកររបស់គាត់ម្នាក់ទៀត គឺជាអ្នកបើកបរ គាត់បានមកដោះស្រាយជាមួយម្ចាស់ផ្ទះក្រោយពេលកើតហេតុទៅហើយ ។ រីឯបុរសដែលជាអ្នកបើកបររថយន្តនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។ ដោយឡែកម្ចាស់ផ្ទះដែលរងគ្រោះដោយរថយន្តខាងលើបុកបណ្ដាលឲ្យខូចខាតនោះឈ្មោះធី ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ។

    ហេតុការកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ សិត្ថនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    នៅមុនពេលកើតហេតុ ខណៈដែលរថយន្តជាច្រើនគ្រឿងកំពុងឈប់រង់ចាំឆ្លងមហាវិថីឈ្នះឈ្នះនៅត្រង់ចំណុចកើតហេតុនោះ ស្រាប់តែរថយន្តដឹកប្រេងខ្មៅ១គ្រឿងខាងលើនោះបានបើកបោះពួយធ្វើដំណើរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចបានទៅដល់ល្មម ។ ពេលនោះពុំដឹងថាយ៉ាងម៉េចទេ ទើបអ្នកបើកបរអត់ព្រមបញ្ជារថយន្តឲ្យឈប់ ហើយបានកាច់គេចចេញពីរថយន្តដែលកំពុងឈប់រង់ចាំឆ្លងផ្លូវនោះ រួចក៏ជ្រុលទៅខាងឆ្វេងដៃឡើងលើខឿនផ្លូវបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបាក់អស់១ប្រឡោះ ហើយរថយន្តនោះបានរងការខូចខាតតែម្ដង ។

    សមត្ថកិច្ចបានប្រាប់ថា បណ្ដាលឲ្យមានហេតុការកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ សិត្ថនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមនុស្សរងគ្រោះនោះ គ្រាន់តែខូចខាតផ្ទះ និងក្រពឹតមុខរថយន្តប៉ុណ្ណោះ ហើយអ្នកបើកបរអះអាងថា ពេលវាក់ជាមួយរថយន្តខាងមុខខ្លួនជាន់ហ្វ្រាំងអត់សុី ទើបខ្លួនកាច់ចង្កូតគេចចេញ ហើយជ្រុលទៅបុកផ្ទះខាងលើនោះ ។

    ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការវាស់វែង ហើយឲ្យភាគីទាំង២សម្របសម្រួលគ្នា ពេលនោះម្ចាស់ផ្ទះបានទារសំណងចំនួន៣ពាន់ដុល្លារ ។ ប៉ុន្តែម្ចាស់រថយន្តអត់ព្រមសង បន្ទាប់មកភាគីទាំង២ក៏បានចចារគ្នាបន្តទៀត ហើយក្រោយមកក៏ត្រូវរ៉ូវគ្នាត្រឹម៨០០ដុល្លារ និងបានបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online