នោះមិនចាំយូរទេ ក្រោយមានព្រឹត្តិកម្មរឿងធុរ៉េននាំចូលមកពីប្រទេសវៀតណាម ដែលមិនមានច្បាប់ភូតគាមអាហារ ត្រួតពិនិត្យសុវភាពត្រឹមត្រូវ នៅថ្ងៃទី១៣នេះ លោក ប៉េង ពោធិ៍សារ អភិបាលខេត្តស្វាយរៀង បានដាក់វិធានការលើបទបញ្ជាក្តៅជូន លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទាំង៨ ក្នុងការចូលរួមទប់ស្កាត់ការនាំចូលធុរ៉េនស្រស់ ដែលប្រើប្រាស់សារធាតុគីមី។
លិខិតរដ្ឋបានខេត្តស្វាយរៀងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា តាមការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្នុងន័យចូលរួមទប់ស្កាត់ការនាំចូលទុរេនស្រស់ ដែលអាចមានការប្រើប្រាស់សារធាតុគីមី ប៉ះពាល់ដល់សុខភាពប្រជាជន ដោយរដ្ឋបាលខេត្ត ធ្វើការណែនាំចំពោះវិធានការមួយចំនួន។
ក្នុងនោះទី១.កម្លាំងមានសមត្ថកិច្ចប្រចាំការតាមព្រំដែន និងភាគីពាក់ព័ន្ធ ត្រូវផ្តល់ការគាំទ្រ និងសហការ ជាមួយស្ថាប័នគយ និងរដ្ឋាករ អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមស្មារតីលិខិតលេខ ២១០៧/២៥ អ គ រ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
២.កម្លាំងមានសមត្ថកិច្ចប្រចាំការតាមព្រំដែន ត្រូវចាត់វិធានការតាមដាន ទប់ស្កាត់ការលួច ប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់ តាមច្រកទ្វារព្រំដែន និងច្រករបៀងផ្សេងៗក្នុងភូមិសាស្ត្រខេត្ត ស្វាយរៀង ឱ្យបានម៉ឺងម៉ាត់។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តស្វាយរៀងសង្ឃឹមថា លោកឧត្តមសេនីយ៍ លោក ជ្រាប និងចាត់ចែងអនុវត្តកិច្ចការនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ រហូតទទួលបានការណែនាំជាថ្មី។
ពាក់ព័ន្ធនឹងការជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនេះ មតិសាធារណៈបានលើកឡើងថា ការចេញបទបញ្ជា ការជូនដំណឹង ការប្រកាសព័ត៌មាន ឃើញថា តាមការិយាល័យរដ្ឋបាលស្ថាប័នពាក់ព័ត៌តែងតែធ្វើការចេញជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគេរំពឹងនោះ គឺប្រសិទ្ធភាពនៃការអនុវត្តថា តើនឹងជោគជ័យដល់កំរឹតណាតែប៉ុណ្ណោះ?៕




