ប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានមានប្រសាសន៍ថា
ទណ្ឌិត សម រង្ស៊ី ពិតជាសមទៅនឹងប្រជាពលរដ្ឋខ្មែរទូទាំងព្រះនគរស្អប់ខ្ពើមពិតមែន ព្រោះតែគំនុំព្យាបាទមិនបានគ្រប់គ្រងប្រទេសដូចទៅនឹងគោលបំណងខ្លួនចង់បាន ជាក់ស្តែងចុងក្រោយពលរដ្ឋខ្មែរអស់ជំនឿចិត្ត ព្រោះ តែឃើញល្បិចពុត្បុតរបស់ខ្លួន ថាឆាកជីវិតខ្លួនមិនខ្វល់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យតែខ្លួន អាចបំផ្លាញប្រទេស បានតាមផែនការដែលខ្លួនចង់បាន ។
លោក ហួន ច័ន្ទថុន បញ្ជាក់ថា ច្បាស់ណាស់នៅក្រោយពេលពលរដ្ឋខ្មែរអស់ជំនឿធ្វើឲ្យខ្លួនទណ្ឌិត លែងអាចអូសទាញពលរដ្ឋខ្មែរឲ្យចូលរួមបំផ្លាញខ្មែរបាននោះ ស្រាប់តែទណ្ឌិត សម រង្ស៊ី បែកគំនិតទៅល្បួងលួងលោម ជាតិសាសន៍ដ៏ទៃ ដើម្បីមកបាតុកម្មប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជាដែលប្រសូតចេញពីប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលពលរដ្ឋកំពុងរស់យ៉ាងកក់ក្តៅ ក្នុងនាមជាប្រជាជាតិមួយ ។
ប្រធានប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបន្តថា តាម រយៈរូបភាពវីឌីអូរដែលជាក្បួនបាតុកម្មប្រឆាំងរបស់ក្រុមទណ្ឌិត សម រង្សី បានបង្ហាញថា ក្បួនបាតុកម្មរបស់គេ ឃើញមានទង់ជាតិជនជាតិដ៏ទៃយ៉ាងច្រើន បាននាំគ្នាកាន់និងស្រែកប្រឆាំងទៅនឹងថ្នាក់ដឹកនាំកម្ពុជា ដែលមិន មែនជាខ្មែរពិតប្រាកដ ដោយមិនដឹងថា អ្នកទាំងនោះជាខ្មែរកុព្វីប៉ុន្មានភាគរយ ។ សកម្មភាពទាំងអស់នេះ បាន ធ្វើឲ្យទាំងពលរដ្ឋខ្មែរ និងអតីតអ្នកគាំទ្រប្រឆាំងពីមុនយ៉ាងច្រើនចាប់ផ្តើមស្រង៉ាកចិត្ត និងផែនការដឹកនាំរបស់ ទណ្ឌិត សម រង្ស៊ី ថាអាចចេញក្បាច់គុនចឹងបានទៀត ចឹងបានតែថា ដើម្បីបំផ្លាញខ្មែរឲ្យបានទោះជាអ្វីក៏ទណ្ឌិត សម រង្សី ហ៊ានធ្វើដែរ ។
លោក ហួន ច័ន្ទថុន បញ្ជាក់ថា ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានអារម្មណ៍ខ្មាសគេណាស់ មិនគួរណា ទឹកដីរបស់ខ្មែរមានអ្នកនយោបាយបែបទណ្ឌិត សម រង្សី ដែលគ្មានមនសិការួមចំណែកអភិវឌ្ឍន៍ប្រជាជាតិ ខ្មែរក្រចកដៃ ទាំងយប់ទាំងថ្ងៃគិតតែពីរកវិធីសាស្ត្របំផ្លាញទឹកចិត្តពលរដ្ឋខ្មែរនិងអ្នកគាំទ្រ ព្រោះតែមហិច្ឆិតា គំនិតទុច្ចរិត ផ្តួលរំលំអ្នកដ៏ទៃដើម្បីបំពេញការស្រម៉ៃចង់បានរបស់ខ្លួន ចង់ធ្វើជាធំដឹកនាំប្រទេស ពោពេញ វិធីសាស្ត្រខ្មៅក្រខ្វក់ ៕




