• រថយន្តបុករថយន្ត ខ្ទេចផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមានអ្នករងរបួសចំនួន២នាក់ លើកំណត់ផ្លូវជាតិលេខ៣


    ករណី “គ្រោះថ្នាក់ធាចរណ៍ “រវាងរថយន្តនិងរថយន្ត បុកបន្តគ្នា០២គ្រឿងនិងបានរេចង្កូតចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសដល់មនុស្សចំនួន ០២នាក់ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ២៧-២៨ ស្ថិតក្នុងភូមិព្រៃ ទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ នេះបើយោងតាមមជ្ឈមណ្ឌលប្រចាំបញ្ជា HOTLINE១១៧ បានផ្សាយ ។
    ប្រភពព័ត៌មានបានអោយដឹងថា ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍វាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ជុំវិញកន្លែងកើតហេតុបានអោយដឹងថា៖នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល ០៥:៣០នាទី ព្រឹក គេឃើញ មានរថយន្ត ០១គ្រឿង ម៉ាកNISSAN DIESEL ពណ៌ស ពាក់ផ្លាកលេខចង្កូតស្ដាំ PP-3255 បើកបរដោយឈ្មោះ តាំង សុខមាន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង ពេលកំពុងបើកមានរថយន្តម៉ាក scanla ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-4347 និងកន្ទុយសណ្តោងរ៉ឺម៉ក ពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ4A-7886 បើកបរដោយឈ្មោះ សាំង តានភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិដូង ឃុំស្ទឹងកែវ ស្រុក ទឹកឈូរ ខេត្តកំពត ក្នុងទិសដៅពីជើងទៅត្បូង បានបុករថយន្តបែនពី ក្រោយហើយរេចង្កូត ចូលផ្ទះប្រជាពលរដ្ឋ និងបុកអ្នកលក់ឆាខ្មែរងរបួស បញ្ជូនទៅពេទ្យ។
    ប្រភពបានបន្ថែមទៀតថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការវាស់វែងធ្វើកំណត់ហេតុរួច ក៏បាននាំយកវត្ថុតាំងទៅរក្សាទុកនៅអធិការដ្ឋានដើម្បីបន្តនីតិវិធី។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online