• កងវរសេនាតូចលេខ៣៣៥ តំបន់ប្រតិបត្តិការសឹករង កំពត បន្តល្បាតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន

    កម្លាំងកងអនុសេនាធំទី២ កងវរសេនាតូចលេខ ៣៣៥ដឹកនាំដោយលោកអនុសេនីយ៍ឯក ផាន់ កែវ មេបញ្ជាការកងអនុសេនាធំទី២ ធ្វើការល្បាតសហការជាមួយកម្លាំងប៉ូលីស វរសេនាតូចការពារ ព្រំដែនលេខ ៦០១ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ណន ចាន់លឹម មេប៉ុស្តិ៍ល្បៀងព្រៃទន្លេ ល្បាតចាប់ពីបង្គោលលេខ២៩៥ រហូតដល់ (ព្រៃតាខប់) ស្ថិតនៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ជាប់ជាមួយ ព្រំប្រទល់ភូមិខាន់វ៉ា ឃុំតាន់ខាន់វ៉ា ស្រុកយុំាងថាន់ ខេត្តគៀងយ៉ាង ( ព្រំដែន កម្ពុជា – វៀតណាម ) ក្នុងភូមិសាស្ត្រដែល អង្គភាព ទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ជាប់ នូវរាល់សភាពការណ៍ ប្រែប្រួល តាមព្រំដែន ព្រមទាំង ទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងដូចជា ការលួចនាំចេញនាំចូលនូវផលិតផលខុសច្បាប់ ការជួញដូរខុសច្បាប់ និងករណីផ្សេងៗ ជាច្រើនទៀត ។ ការដើរល្បាតតាមព្រំដែន គឺដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់កម្ពុជាយើង និងធ្វើឲ្យមានតម្លាភាពល្អ មានភាពសុក្រឹត្រយុត្តិធម៍ទៅវិញទៅមក មានភាពប្រាស្រ័យទាក់ទងល្អ និងដើម្បីទំនាក់ទំនងល្អរវាងប្រជាតិទាំងពីរ (កម្ពុជា- វៀតណាម) ។

    ម្យ៉ាងទៀត ក្នុងស្ថានភាព ស្របពេល សភាពការណ៍ ព្រំដែន (កម្ពុជា- ថៃ ) កំពុងមានបញ្ហាតានតឹង លោកឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បណ្ដា កងឯកភាព ត្រូវប្រមូលផ្ដុំកម្លាំង ១០០% ត្រៀមអនុវត្ត តាមបទបញ្ជា គ្រប់លំដាប់ថ្នាក់ និងត្រូវបង្កើនការដើរល្បាតឲ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ សហការជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបគ្រោះមហន្តរាយផ្សេងៗ ជាយៈថាហេតុ ។

    ជាលទ្ធផល សកម្មភាពកម្លាំង ទាំងពីរ ស្ថាប័នសហការល្បាតពុំ ឃើញមានសភាពការណ៍អ្វីកើតឡើងឡើយ ។ ចំពោះកិច្ចសហប្រតិបត្តិការព្រំដែន ជាព្រំដែនមិត្តភាព សន្តិភាព រវាងប្រទេសជាមិត្ត ( កម្ពុជា – វៀតណាម )៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online