• លោក ហួន រដ្ឋា និយាយថា ថៃត្រូវតែបំភ្លឺទៅ UN ចំនួន១០ចំនុច ជុំវិញទីតាំងដ៏ធំបំផុតសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន និងបោកប្រាស់ ព្រមទាំងជួញដូរមនុស្ស នៅប្រទេសថៃ


    រដ្ឋាភិបាលថៃ កំពុងធ្វើអោយអន្តរជាតិមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីខ្លួន បានបំភ្លៃការពិតទម្លាក់កំហុសមកលើកម្ពុជា ផ្ទុយពីការពិតជាក់ស្តែង ដើម្បីបិតបាំងទង្វើរបស់ខ្លួនពាក់ព័ន្ធទៅនឹងការបិទច្រកទ្វារព្រំដែនកម្ពុជា ថៃ ដោយឯកតោភាគី ការកាត់ភ្លើងអគី្គសនី អិនធើណេត និងផ្សេងៗទៀត ដែលបានធ្វើដាក់លើកម្ពុជា។

    លោក ហួន រដ្ឋា និយាយថា ថៃបានបន្តដាក់សម្ពាធកាន់តានតឹងបន្ថែមទៀត នៅតាមបន្ទាត់ព្រំដែន ព្រមទាំងចោទប្រកាន់ទាំងបំភ្លៃមកកម្ពុជាថា ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន បានធ្វើអោយអន្តរជាតិ និងប្រជាជនកម្ពុជា ថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ផ្ទុយទៅវិញ ទាំងថៃខ្លួនឯងជាទីតាំងដ៏ធំបំផុតសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន និងបោកប្រាស់ ព្រមទាំងជួញដូរមនុស្ស ដែល UN បានទាមទារចម្លើយពីថៃចំនួន១០ចំនុចបន្ទាន់ ដើម្បីបំភ្លឺ ក្នុងនោះក៏ពាក់ព័ន្ធទាំងបញ្ហាសិទ្ធមនុស្សផងដែរ។

    លោក ហួន រដ្ឋា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃ គួរតែលាងខ្លួនអោយស្អាតសិនមុនបំភ្លៃការពិត និងទម្លាក់កំហុសមកលើកម្ពុជា ដោយលោក ហួន រដ្ឋា បានបញ្ជាក់ថា សូមពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ថៃ និងអន្តរជាតិជាច្រើនដែលកំពុងបានផ្សាយអំពីប្រទេសថៃ ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន បោកប្រាស់អនឡាញ និងការជួញដូរមនុស្ស។ ជាងនេះទៅទៀត ថ្មីៗនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកថៃបានផ្សាយថា UN បានដាក់លិខិតផ្លូវការទៅរដ្ឋាភិបាលថៃ ដើម្បីទាមទារចម្លើយពីថៃបន្ទាន់ចំនួន១០ចំនុច ដែលពាក់ព័ន្ធលើក្រុមឧក្រិដ្ឋកម្មឆ្លងដែន បោកប្រាស់ និងការជួយដូរមនុស្ស នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ បានផ្សាយ។

    លោក ហួន រដ្ឋា បាននិយាយថា ខ្ញុំពិតជាហួសចិត្តមែន ចំពោះនយោបាយរបស់រដ្ឋាភិបាលថៃ ដែលមើលទៅហដូចជារដ្ឋាភិបាលថៃ កំពុងធ្វើនយោបាយរត់តាមចាប់ស្រមោលខ្លួនឯង។ ថៃបានប្រើប្រាស់គ្រប់ល្បិចយុត្តិសាស្ត្រដើម្បីលាងខ្លួនឯង និងប្រាប់ទៅអន្តរជាតិ ដើម្បីបំភ្លៃការពិតដែលកងទ័ពថៃ បានចូលមកបាញ់ប្រហារកងទ័ពកម្ពុជាបណ្តាលស្លាប់ម្នាក់នៅក្នុងទឹកដីកម្ពុជា ក្នុងតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នាពេលកន្លងទៅ និងដើម្បីច្រាលចោលបណ្តឹងកម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

    លោក ហួន រដ្ឋា បានបង្ហើបថា ប្រសិនបើរដ្ឋាភិបាលថៃ មិនព្រមងាកមករកការដោះស្រាយ និងធ្វើអោយស្ថានភាពនៅតាមបន្ទាត់ព្រំដែនវិលមករកភាពដើមវិញនោះទេ ថៃអាចនឹងប្រឈមកាន់តែខ្លាំងទៅនិងវិបត្តិសេដ្ឋកិច្ច និងនយោបាយ ពីព្រោះថៃកំពុងត្រូវបាន ភ្នាក់ងារពិសេសរបស់ UN កំពុងធ្វើការស៊ើបអង្កេតយ៉ាងសកម្ម ជាងនេះសកម្មភាពរដ្ឋាភិបាលថៃ និងកងទ័ពថៃ ដែលនៅតែបន្តគំរាមកម្ពុជា ព្រមទាំងបិទច្រកព្រំដែនជាឯកតោភាគីម្តងហើយម្តងទៀត ដែលបានរំលោភទៅលើកិច្ចព្រមព្រៀងរវាងកម្ពុជា ថៃ។

    លោក ហួន រដ្ឋា បានបញ្ជាក់ថា ទង្វើរដ្ឋាភិបាលថៃ និងកងទ័ពថៃ ខុសពីការពិត ហើយក្រដាស់ក៏មិនអាចខ្ចប់ភ្លើងបានដែរ មិនយូរទេអន្តរជាតិទាំងអស់និងបានដឹង ហើយប្រទេសថៃកាន់តែជួបវិបត្តិសេដ្ឋកិច្ចបន្ថែមទៀត៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online