លោក ហួន រដ្ឋា ថា ÷ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកបានចេញមកធ្វើសកម្មភាពចូលដៃជើងជាមួយផែនការកងទ័ពថៃជាថ្មីទៀតហើយ តើហេតុអ្វីទណ្ឌិត សម រង្ស៊ី បន្តក្បត់ជាតិដូច្នេះ?
នៅយប់ថ្ងៃទី១០ សីហា ២០២៥ លោក ហួន រដ្ឋា បានសរសេរសំណេរផុសថា ÷ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកបានចេញមកធ្វើសកម្មភាពចូលដៃជើងជាមួយផែនការកងទ័ពថៃជាថ្មីទៀតហើយ តើហេតុអ្វីទណ្ឌិត សម រង្ស៊ី បន្តក្បត់ជាតិដូច្នេះ?
លោក ហួន រដ្ឋា បានសង្កត់ធ្ងន់ថា ÷ ទណ្ឌិត សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថ្មី ទាមទារឲ្យរាជរដ្ឋាភិបាលបញ្ជាក់ទីតាំង (location) ឈរជើងរបស់កងទ័ព ស្របពេលដែលមេភូមិភាគ២ថៃ ប្រកាសធ្វើសកម្ម ភាពទាមទារប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ។
ការទាមទាររបស់ទណ្ឌិត សម រង្ស៊ី លើទីតាំង ឬ (location) កងទ័ពឈរជើង គឺជាការផ្តល់ទីតាំងកងទ័ពកម្ពុជា អោយទៅកងទ័ពថៃងាយស្រួលផ្លោងគ្រប់ធន់ធ្ងន់សម្លាប់កងទ័ពកម្ពុជា តាមផែនការមេភូមិភាគ២ថៃនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
លោក ហួន រដ្ឋា បានបញ្ជាក់ក្នុងសំណេរថា យើងបានដឹងហើយថា ក្នុងអំឡុងពេលផ្ទុះអាវុធជាមួយថៃ ៤ថ្ងៃ ៥យប់ កងទ័ពកម្ពុជាបានពលីភាគច្រើន ដោយសារមានជនក្បត់ជាតិបានលក់ក្បាលអោយថៃ ហើយការផ្តល់ទីតាំងឈរជើង (location) កងទ័ពកម្ពុជា ទៅអោយកងទ័ពថៃនេះ ដើម្បីឲ្យការប្តេជ្ញាចិត្តមេភូមិភាគ២ថៃបានសម្រេច ហើយទង្វើទណ្ឌិត សម រង្ស៊ី គឺជាការធ្វើសកម្មភាពក្បត់ជាតិដូចគ្នាទាំងស្រុង។
លោក ហួន រដ្ឋា បានបន្ថែមថា កម្ពុជាពិតជាព្រួយបារម្ភណាស់ ព្រោះតែមានជនក្បត់ជាតិ បានក្បត់ជាតិខ្លួនឯង ដើម្បីថ្នូរបន្តិចបន្តួច តើទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយក្បត់ជាត់សហការជាមួយថៃ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនមែនទេ?៕




