ប៊ុនស៊ិន ប៉ាក់ក្លាង មេបញ្ជាការភូមិភាគ២ថៃ បាននិយាយថា យើងត្រៀមរួចរាល់ដែរ មិនថាសម្រាប់បទឈប់បាញ់ ឬបន្តការប្រយុទ្ធ…
យោងតាមភ្នាក់ងារ Khaosod English នៅថ្ងៃួទី១៤ សីហា ២០២៥នេះថា ឧត្តមសេនីយទោ Boonsin Padklang មេបញ្ជាការតំបន់កងទ័ពជើងគោកទី២ រួមជាមួយនឹង ឧត្តមសេនីយ៍ទោ Winthai Suwaree អ្នកនាំពាក្យកងទ័ព បានធ្វើបាឋកថាពិសេសស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងតួនាទីរបស់កងទ័ពភូមិន្ទថៃ និងប្រជាពលរដ្ឋថៃទាំងអស់ នៅសាលាបាតុកម្មសកលវិទ្យាល័យ Kasetsart ក្នុងទីក្រុងបាងកក នៅថ្ងៃទី១៤ ខែសីហា។
មេបញ្ជាការតំបន់កងទ័ពជើងគោកទី២បាននិយាយថា ព្រះមហាក្សត្រទ្រង់មានការព្រួយបារម្ភជានិច្ចចំពោះស្ថានការណ៍។ «ព្រះមហាក្សត្រទ្រង់សាកសួរអំពីស្ថានភាពជាមួយមេបញ្ជាការកងទ័ពជារៀងរាល់ថ្ងៃ តាមរយៈមន្ត្រីរបស់ទ្រង់ ហើយមេបញ្ជាការរាយការណ៍មកវិញជារៀងរាល់ថ្ងៃ»។
ទាំងនេះគឺជាភារកិច្ចរបស់អគ្គមេបញ្ជាការកំពូលថៃ។ ពេញមួយប្រវត្តិសាស្ត្រ រាជាធិបតីបានដឹកនាំយោធា ហើយកិច្ចការនេះនៅតែដដែលដូចសព្វថ្ងៃនេះ។ ដូច្នេះហើយ ទាហានទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីពលីជីវិតដើម្បីជាតិ។ បច្ចុប្បន្នយើងកំពុងបំពេញកាតព្វកិច្ចយ៉ាងសកម្មនៅជួរមុខ។ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏យើងត្រៀមរួចរាល់ដែរ មិនថាសម្រាប់បទឈប់បាញ់ ឬបន្តការប្រយុទ្ធ។











