អង្គភាព CMAC បាននិងកំពុងអនុវត្ត
លើ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Project) តាំងពីឆ្នាំ២០១៨ និងគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចលទ្ធផលបានដូចខាងក្រោម៖

– រំដោះផ្ទៃដីសរុបចំនួន ១៦ ៤៤១ ០៩៦ម៉ែត្រក្រឡា ស្មើ ១៦០គីឡូម៉ែត្រក្រឡា
– រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៩៥ ៧៧០គ្រាប់
– ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសរុប ៥ ៣៣២សំណើ
– អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុប ៣ ៣៥០ ៥១៦នាក់
– ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់ និងប្រយោលសរុប ២ ៦១១ ៩១៨នាក់ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤។
CMAC បានធ្វើកាស្នើសុំរដ្ឋាភិបាលចិន នូវគម្រោងថ្មីមួយទៀត “China-Aided Project for Landmine Impact Free Cambodia 2030 and Maximum ERW Reduction” ដែលគម្រោងនេះមានរយពេល៣ឆ្នាំ ២០២៦-២០២៨ ដោយផ្តោតលើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្រ្គាមមិនទាន់ផ្ទុះ គម្រោងនេះក៏ផ្តោតសំខាន់ផងដែរ លើការជួយជនរងគ្រោះដោយសារគ្រាប់មិន និងគ្រាប់មិនទាន់ផ្ទុះ ដោយមានផែនបោសសម្អាតផ្ទៃដីសរុប ១៣៥គីឡូម៉ែត្រក្រឡា ស្ថិតក្នុងខេត្តចំនួន ៦ រួមមានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តឧត្តមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។





