“សភាពការជួរមុខ តាមបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងទី៥ ក្នុងទិសខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ គិតចាប់ពីម៉ោង៦៖០០នាទី ដល់ម៉ោង ១០៖០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពស្ងប់ស្ងាត់។

កងកម្លាំងរបស់កម្ពុជាយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ជាមួយគ្នានេះកងកម្លាំងរបស់យើងបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់បំផុត និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចនៅម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍េឯកភាពទាំង១៣ចំណុច ដែលបានសម្រេចក្នុងកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥”។
អ្នកនាំពាក្យក្រសួងការពារជាតិ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥
The situation along the border in Military Regions 4 and 5, in the areas of Preah Vihear, Oddar Meanchey, and Banteay Meanchey provinces, remained calm between 6:00 am and 10:00 am on August 17, 2025.
Cambodian forces remain on constant high alert in carrying out their sacred duty to safeguard the sovereignty and territorial integrity of the Kingdom of Cambodia. At the same time, our forces continue to strictly respect and firmly implement both the ceasefire agreement of 24:00 on July 28, 2025, and the 13-point consensus reached at the GBC meeting in Malaysia on August 7, 2025 .
-Spokesperson of the Ministry of National Defense, August 17, 2025





