• លោកជំទាវ ឯក សុវណ្ណភារៈ សួរ សុខទុក្ខ និងរំលែកទុក្ខគ្រួសារសព អ្នកគ្រូ ម៉ាន់ ស្រីលឺ ទទួលមរណ ភាព ដោយសារជំងឺតំរងនោមកំរិតធ្ងន់ នៅស្វាយរៀង

    លោកជំទាវ ឯក សុវណ្ណភារៈ សួរ សុខទុក្ខ និងរំលែកទុក្ខគ្រួសារសព អ្នកគ្រូ ម៉ាន់ ស្រីលឺ ទទួលមរណ ភាព ដោយសារជំងឺតំរងនោមកំរិតធ្ងន់ នៅស្វាយរៀង

    លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយមនៃរដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌល ស្វាយរៀង និងលោកជំទាវ ឈុន សារឹម ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា អមដំណើរដោយលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ នៃឃុំអង្គប្រស្រែ នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសព អ្នកគ្រូ ម៉ាន់ ស្រីលឺ ជាគ្រូបង្រៀននៃសាលាបឋមសិក្សារនាមធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ ដោយសារជំងឺតំរងនោមកំរិតធ្ងន់បន្ទាប់ពីភៀសសឹកពីតំបន់មានជម្លោះព្រំដែនខ្មែរ-សៀម មករស់នៅលំនៅដ្ឋានខាងប្ដី ស្ថិតនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្ត ស្វាយរៀងមួយរយ:កន្លងមកនេះ។

    ក្នុងឱកាសនោះដែរ លោកជំទាវ បាននាំយកបច្ច័យ និងសម្ភារៈដើម្បីចូលរួមរំលែកទុក្ខចំពោះគ្រួសារអ្នកគ្រូរួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ៤ កេស ទឹកក្រូចចំនួន ២កេស មុង១ កន្ទេល១ សារុង ២ និងថវិកាចំនួន ៥០០,០០០ រៀល និងបានឧបត្ថម្ភទៅដល់អាជ្ញាធរមូលដ្ឋានរួមមាន៖ ប៉ុស្តិ៍រដ្ឋបាល ៥ម៉ឺនរៀល អាជ្ញាធរឃុំ និងប្រជាការពារថវិកាចំនួន ២០០,០០០រៀល ទឹកបរិសុទ្ធ ១០០យួរ និងសារុងចំនួន១៥ និងអាវចំនួន ១៥កំប្លេផងដែរ។

    សូមជម្រាបថា ថវិកានិងជំនួយឧបត្ថម្ភក្នុងការចំណាយចូលរួមនាឱកាសបានមកពីលោកជំទាវ ឈុន សារឹម នូវថវិកាចំនួន ៦០០,០០០ រៀល លោកជំទាវ ឯក សុវណ្ណភារៈ បានបរិច្ចាគថវិកាចំនួន ៧៥០, ០០០រៀល, ឯកឧត្ដមបណ្ឌិត ជ័យ សុន ថវិកាចំនួន ២០០,០០០ រៀល, លោកជំទាវ តុប សារ៉ន បានបរិច្ចាគថវិកា ចំនួន១០០,០០០រៀល, លោក ស៊ូម៉ុល បានបរិច្ចាគថវិកាចំនួន ៥០,០០០ រៀល, និងសរុបថវិកាទាំងអស់មានចំនួន ១,៧០០,០០០ រៀល៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online