• ប្រតិភូកងពលតូចដឹកជញ្ជូនលេខ៩០ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ព្រំ ថារី នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

    ប្រតិភូកងពលតូចដឹកជញ្ជូនលេខ៩០ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ព្រំ ថារី នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ទេស សឿត មេបញ្ជាការរងកងពល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដឹកនាំគណៈប្រតិភូរបស់កងពលអញ្ជើញទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រំ ថារី មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ទេស សឿត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល សាកសួរសុខទុក្ខដល់ក្រុមគ្រួសារសពនិងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារនៃសព ដែលបានបាត់បង់ស្វាមី ឪពុក ជីតា ដែលជាទីគោរពស្រលាញ់ ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី ទេស សឿត មេបញ្ជាការរងកងពល ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយនាំយកនូវដួងវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រំ ថារី ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូរបស់កងពលនិងសូមជូនពរ ដល់ឧត្តមសេនីយ៍ទោ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចដឹកជញ្ជូនលេខ៩០ សូមជួបប្រទះតែសេចក្ដីសុខនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online